លោក គីម ចុងអ៊ុន បើកសម្ពោធវិថីដ៏ទំនើប សម្រាប់ក្រុម អ្នកវិទ្យាសាស្ត្រជាតិ

ព្យុងយ៉ាង៖ យោងតាមរូបភាព ដែលស៊ិនហួ ទទួលបានពីទីភ្នាក់ងារព័ត៌មាន រដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០១៥ នេះបានឲ្យដឹងថា លោក គីម ចុងអ៊ុន និងមន្ត្រី ជាន់ខ្ពស់បក្សកុម្មុយនិស្តកូរ៉េខាងជើង ជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីបើក សម្ពោធជាផ្លូវការ នូវដងវិថីថ្មីក្នុងទីក្រុងព្យុងយ៉ាង ដែលជាបណ្តុំនៃការរស់នៅ និង សិក្សា ស្រាវជ្រាវពីសំណាក់ ក្រុមអ្នកវិទ្យាសាស្ត្រជាតិ រាប់រយនាក់។

វិថីដែលបានសម្ពោធកាលពីថ្ងៃពុធ ម្សិលមិញនេះមានឈ្មោះថា ដងវិថីសម្រាប់អ្នក វិទ្យាសាស្ត្រ មីរ៉ែ (Mirae Scientists Street) ដែលស្ថិតនៅតាមបណ្តោយដងទន្លេនៃទីក្រុង ព្យុងយ៉ាងតែម្តង។ ក្រុងរណបថ្មីនេះ ត្រូវបានសាងសង់ឡើង ដើម្បីធ្វើជាកន្លែងស្នាក់នៅ សម្រាប់ មនុស្សជាង ១.០០០ គ្រួសារ និង ជាពិសេសនោះ គឺសម្រាប់សិស្សអាហាររូបករណ៍ ដែលសិក្សាលើផ្នែកវិទ្យាសាស្ត្រ ចំនួនជាង ១៥០នាក់។

គួរបញ្ជាក់ថាអគារនិមិត្តរូបដែលខ្ពស់ជាងគេ សម្រាប់តំបន់ខាងលើនេះ មានកម្ពស់រហូតដល់ ទៅ៥៣ ជាន់ឯណោះ។ កូរ៉េខាងជើង បាន និង កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើផ្នែក បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ ព្រោះវិស័យទាំងនេះ មានផលប្រយោជន៍ខ្លាំងណាស់ ក្នុងការបង្កើនសក្តានុពល ផ្នែកយោធារបស់ខ្លួន ស្របពេលដែលរដ្ឋកុម្មុយនិស្តមួយនេះ គ្រោងធ្វើ តែស្តសាកល្បងអាវុធទំនើបៗ និងការបាញ់បង្ហោះផ្កាយរណប ជាដើម៕