មេបញ្ជាការ ប៉ូលិសថៃ និងគ្រូទាយ ល្បីឈ្មោះ ត្រូវបានបញ្ជូន ទៅតុលាការយោធា ដោយសារ ការប្រមាថ ព្រះមហាក្សត្រ

បាងកក៖ ប៉ូលិសថៃ កាលពីថ្ងៃពុធ ម្សិលមិញនេះ បានបញ្ជូនខ្លួនមនុស្ស ៣នាក់ទៅកាន់ តុលាការយោធាទីក្រុងបាងកក ដោយក្នុងនោះ រួមមានទាំងមេបញ្ជាការប៉ូលិសជាន់ខ្ពស់ មួយរូប ផងដែរ ពីបទដែលជនទាំងបីនាក់នេះ ហ៊ានធ្វើការប្រមាថមាក់ងាយរាជវង្សថៃ ដែលគ្មាននរណាម្នាក់អាច ប៉ះពាល់បានទាល់តែសោះនោះ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយបន្តទៀតថា មន្ត្រីប៉ូលិស និង ប្រជាជនខាងលើនេះ ត្រូវបានតុលាការធ្វើការចោទប្រកាន់ថា ពួកគេបានរួមគំនិតគ្នាផ្សព្វផ្សាយពាក្យមិនពិត និង ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់កិត្តិស័ព្ទរបស់ព្រះរាជវង្សថៃ។

គួរបញ្ជាក់ថា លោក ស៊ូរីយ៉ាន ស៊ុតចារីតផលឡាវង់ ដែលត្រូវបានប្រជាជនថៃភាគច្រើនស្គាល់ ក្នុងនាមជាគ្រូទាយដ៏ល្បីឈ្មោះនោះ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនទាំងបីនោះ ផងដែរ។ នៅក្នុងមាត្រា ១១២ នៃច្បាប់ឧក្រិដ្ឋកម្មរបស់ថៃ ជនណាក៏ដោយ ដែលហ៊ានប្រមាថ ឬ គម្រាមដល់ព្រះមហាក្សត្រ និង អគ្គមហេសី នឹងទទួលការផ្តន្ទាទោសដាក់ពន្ធនាគារ យ៉ាងហោចណាស់ ក៏រយៈពេល ១៥ឆ្នាំយ៉ាងតិចដែរ៕

មេបញ្ជាការ ប៉ូលិសថៃ និងគ្រូទាយ ល្បីឈ្មោះ ត្រូវបានបញ្ជូន ទៅតុលាការយោធា ដោយសារ ការប្រមាថ ព្រះមហាក្សត្រ