Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

​ក្នុង​ឆ្នាំ​ ២០១៥ នេះ​ គេ​ឃើញ​មាន​ម៉ាក​ Brand រថយន្ត​ចំនួន​ ១០ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ Brand រថយន្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទស្សនា​អាមេរិក​ឈ្មោះ​ថា Consumer Reports ។

 

ចង់​ដឹង​ថា​មាន​ Brand របស់​ក្រុមហ៊ុន​ណា​ខ្លះ​នោះ​សូម​តាម​ដាន​ដូច​ខាង​ក្រោម៖

 

១. Lexus

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

ក្នុង​ឆ្នាំ ២០១៥ នេះ​ តាម​ការ​ស្ទង់​មតិ​​ និង​ចុះ​ផ្សាយ​ដោយ​​ទស្សនាវដ្ដី​​ Customer Reports បាន​បង្ហាញ​ថា​ Lexus ​បាន​ក្លាយ​ជា​ Brand រថយន្ត​​ដែល​គួរ​ឲ្យ​ទុកចិត្ត​បំផុត​​ក្នុង​ចំណោម​ Brand រថយន្ត​ទាំង​ ១០។ ​ Lexus ទទួល​បាន​ពិន្ទុ​ជា​មធ្យម​ ៦៤ %​ ឈរ​នៅ​លេខ​ ១។

 

 

២. Toyota

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

ចំពោះ​ Brand របស់​​ក្រុមហ៊ុន​ Toyota វិញ​គឺ​​ឈរ​នៅ​លេខ​ ២ ​​ក្នុង​ចំណោម​រថយន្ត​ទាំង ១០ ដែល​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​គុណភាព​ល្អ​គួរ​ឲ្យ​ទុកចិត្ត​បាន​ ហើយ​ Brand មួយ​នេះ​ដែរ​គឺ​ទទួល​បាន​ពិន្ទុ ៥៦%។

 

 

៣. Audi

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ​ Audi ​​​បាន​បង្កើត​នូវ​គុណភាព​រថយន្ត​កាន់​តែ​ល្អ​ប្រសើរ​ឡើងៗ។ ក្នុង​ឆ្នាំ​នេះ​ដែរ​ Audi ទទួល​បាន​លេខ​ ៣ ​និង​ទទួល​បាន​ពិន្ទុ ៤១ %។

 

៤.Mazda

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

Mazda ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ម៉ាក​រថយន្ត​ប្រើ​​សម្រាប់​ការ​កម្សាន្ត​​ ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ Brand រថយន្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​ស្ថិត​នៅ​ក្នុង​កំពូល​រថយន្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​ ១០ ផង​​ដែរ។ Mazda ឈរ​នៅ​លេខ​ ៤​ ដោយ​ទទួល​បាន​ពិន្ទុ​ ៣៥%។

 

 

៥.Subaru

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

ចំណែក​ឯ​ Brand របស់​ក្រុមហ៊ុន Subaru ​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ Brand រថយន្ត​គួរ​ឲ្យ​ទុកចិត្ត​ផង​ដែរ។ ជា​ពិសេស​នោះ​ប្រភេទ​ឡាន​កង់​បួន​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​មួយ​នេះ​គឺ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​មាន​សុវត្ថិភាព​ និង​រឹង​មាំ។ រថយន្ត​របស់​ក្រុមហ៊ុន​នេះ​ដែរ​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក។ ក្នុង​ឆ្នាំ ២១០៥ នេះ​ Subaru ទទួល​បាន​ពិន្ទុ ២៨% និង​ឈរ​នៅ​លេខ​ ៥។

 

 

៦.Kia

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

សម្រាប់​អ្នក​ប្រើប្រាស់​ភាគច្រើន​នៅ​តែ​គិត​ថា​ក្រុមហ៊ុន​ ​ Kia ​គឺ​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​ថោក និង​​មាន​រូបរាង​មិន​ស្អាត។​ ក្នុង​ឆ្នាំ​នេះ​ដែរ​ក្រុមហ៊ុន Kia ទទួល​បាន​លេខ​ ៦ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​មុន​គឺ​ទទួល​បាន​ ១០​ ឯ​ណោះ។ ចំណែក​ឯ​ពិន្ទុ​វិញ​ទទួល​បាន​ ២៧%។

 

 

៧. Buick

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

Buick គឺ​ Brand រថយន្ត​មួយ​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​​ប្រហែល​ជា​ពុំ​សូវ​ស្គាល់​នោះ​ទេ។ ប៉ុន្តែ​ Buick គឺ​ជា​ Brand មួយ​ផង​ដែរ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ Brand ដែល​គួរ​ឲ្យ​ទុកចិត្ត​ ហើយ​វា​​ជាប់​លេខ​ ៧។ Buick ទទួល​បាន​​ពិន្ទុ ២៧% ស្មើ​ទៅ​នឹង​ Brand ក្រុមហ៊ុន​ Kia ​ដែរ។

 

 

៨. Honda

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

ចំណែក​ឯ​ Brand របស់​ក្រុមហ៊ុន Honda វិញ​ក៏​ស្ថិត​ជា​ Brand រថយន្ត​ដែល​គួរ​ឲ្យ​ទុកចិត្ត​ផង​ដែរ​ បើ​តាម​ការ​ស្ទង់​មតិ​ដោយ Consumer Reports។​ Honda ទទួល​បាន​ពិន្ទុ ១៣% ដែល​ឈរ​លេខ​ ៨ ក្នុង​ចំណោម​រថយន្ត​ដែល​គួរ​ឲ្យ​ទុកចិត្ត​ទាំង​ ១០។

 

៩.Hyundai

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

Hyundai ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ក្រុមហ៊ុន​ដែល​ផលិត​រថយន្ត​​គួរ​ឲ្យ​ទុកចិត្ត។ ​ក្នុង​ឆ្នាំ​នេះ​ដែរ​ Hyundai ​​បាន​ឡើង​ដល់​លេខ​ ៩ បាន​ពិន្ទុ ៦% ដោយ​ប្រសើរ​ជា​ឆ្នាំ​មុន​បាន​លេខ​ ១៣។​ ប៉ុន្តែ​ក៏​នៅ​មាន​ម្ចាស់​​ដែល​ទិញ​រថយន្ត​ភាគ​ច្រើន​បាន​ត្អូញត្អែរ​ពី​បញ្ហា​ជា​មួយ​នឹង​ប្រព័ន្ធ​ Infotainment ​នៅ​លើ​ពពួក​ម៉ូដែល​ថ្មីៗ។

 

 

១០. MINI

 

Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

ចំណែក​ Brand ចុងក្រោយ​នេះ​វិញ​គឺ​ទទួល​បាន​លេខ ១០។ ក្នុង​ឆ្នាំ​នេះ​ដែរ​ក្រុមហ៊ុន​មួយ​នេះ​ហាក់​ដូច​ជា​ពុំ​មាន​ការ​រីក​ចម្រើន​អ្វី​សោះ​។ ចំណែក​​ឯ​ពិន្ទុ​វិញ​បាន​ត្រឹម​តែ ១% តែ​ប៉ុណ្ណោះ៕

 

 

អាន​បន្ត៖ រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ CNN, Zing