សាហាវមែន! ស្ត្រីដៃដល់ម្នាក់ កើតរោគចិត្តទាញកាំបិត ចាក់សម្លាប់កូនស្រី និងប្តី ព្រោះចោទថា ជាប្រែត

ក្រុងឡុងដ៍៖ ពិតជាគួរឲ្យតក់ស្លុតណាស់ គ្រាដែលស្ត្រីម្នាក់បានប្រែក្លាយជាចិត្តឃោរឃៅលើកដៃវាយប្រហារប្តី និងកូន ស្រីដ៏តូចម្នាក់ដោយចោទថា ពួកគេជាប្រែត ព្រោះអំពូលភ្លើងប្រាប់ដូច្នេះ ។

ហេតុការណ៍នេះកើតឡើងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលស្ត្រីជាជនសង្ស័យមានអាយុ៣៦ឆ្នាំឈ្មោះ Shelley Christopher បានចាក់សម្លាប់ប្តីអាយុ៤២ឆ្នាំឈ្មោះ Richard Brown និងកូនស្រីអាយុ៤ឆ្នាំឈ្មោះ Sophia ដោយនាង សារភាពប្រាប់សមត្ថកិច្ចថា ខ្លួនទទួលសញ្ញាពីពន្លឺភ្លើងបញ្ជាក់ប្រាប់ឲ្យនាងសម្លាប់ក្រុមគ្រួសារ ដើម្បីការពារប្រែតអសុរ កាយ ទើបខ្លួនទាញកាំបិតចាក់ប្រហារប្តី និងកូនស្រីរួចក៏បានយកដំបងឈើមកចាក់ រុកចូលខ្លួនពួកគេទៀតផង ដើម្បីបញ្ចៀសអសុរកាយ ។

ក្រោយពីពិនិត្យស្ថានភាពស្ត្រីដៃដល់ចិត្តសាហាវនេះរួចមក ប៉ូលិសបាននិយាយថា ស្ត្រីរូបនេះកើតរោគផ្លូវចិត្តយ៉ាងធ្ងន់ ធ្ងររហូតដល់ហ៊ានសម្លាប់សមាជិកគ្រូសារខ្លួនឯងដោយមិនញញើតដៃ ទើបពួកគេបញ្ជូនខ្លួននាង Christopher ទៅ ព្យាបាលរោគផ្លូវចិត្តសិន មុននឹងបញ្ជូនទៅកាត់ទោសដោយស្ត្រីរូបនេះ រងការចោទប្រកាន់ពីបទឃាតកម្ម ៕

សាហាវមែន! ស្ត្រីដៃដល់ម្នាក់ កើតរោគចិត្តទាញកាំបិត ចាក់សម្លាប់កូនស្រី និងប្តី ព្រោះចោទថា ជាប្រែត

រូបភាពតំណាង