ភ្ញៀវទេសចរម្នាក់ត្រូវវាយ សម្លាប់ព្រោះមិនព្រមទិញ អ្វីមួយក្នុងហាងលក់គ្រឿង អលង្ការ

ប៉េកាំង៖ គ្រាន់តែភ្ញៀវមិនទិញសម្ភារៈក្នុងហាងរបស់ខ្លួនសោះ ក្រុមមនុស្ស៤នាក់បានក្លាយជាឃាតកវាយប្រហារអ្នក ទេសចរប្រុសម្នាក់រហូតដល់បាត់បង់ជីវិតយ៉ាងអណោចអធម ព្រោះតែខឹងគេមិនព្រមទិញអ្វីមួយពីក្នុង ហាងខណៈដើរ មើលឥវ៉ាន់លក់រួចហើយនោះ ។

ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះកើតឡើងនៅទីក្រុងហុងកុង ដោយជនរងគ្រោះមានអាយុ៥៤ឆ្នាំឈ្មោះ Miao រស់នៅ តំបន់ Heilongjiang ត្រូវបានក្រុមជនដៃដល់វាយសម្លាប់ នៅក្នុងហាងលក់គ្រឿងអលង្ការមួយ នៅពេលដែលគាត់ចូល ដើរមើលក្នុងហាងរួចមិនព្រមទិញរបស់ណាមួយ ទើបធ្វើឲ្យម្ចាស់ហាង និងបក្ខពួកខឹងក៏បង្កជាជម្លោះឡើងរហូតដល់ វាយ Miao ដល់សន្លប់ស្តូកស្តឹង ហើយនៅពេលប៉ូលិសមកដល់បញ្ជូន Miao ទៅមន្ទីរពេទ្យ តែគេបានស្លាប់បាត់ទៅហើយ ។

សាក្សីម្នាក់ដែលបានឃើញហេតុការណ៍បាននិយាយថា ឥវ៉ាន់ក្នុង ហាងដែលកើតហេតុការណ៍នេះគឺលក់ក្នុងតម្លៃខ្ពស់ ជាងទីផ្សារខាងក្រៅដល់ទៅ៨ដងឯណោះ ទើបគ្មាននរណាចង់ទិញឡើយ ធ្វើឲ្យក្រុមមនុស្សក្នុងហាងផ្ទុះកំហឹងដែល មនុស្សចូលទៅមើលលេងៗ តែមិនព្រមទិញក៏ចាប់ផ្តើមវាយប្រហារបុរសរងគ្រោះតែម្តង ពេលនេះសមត្ថកិច្ចកំពុងបញ្ជូន ខ្លួនពួកគេទៅតុលាការកាត់ទោសតាមច្បាប់ ៕

ភ្ញៀវទេសចរម្នាក់ត្រូវវាយ សម្លាប់ព្រោះមិនព្រមទិញ អ្វីមួយក្នុងហាងលក់គ្រឿង អលង្ការ

រូបភាពតំណាង