អស់ទាស់ ! បុរសម្នាក់ផ្ទុះ កំហឹងលួចចូលដុតផ្ទះមិត្ត ស្រីរួចឡើងរាំលើដំបូលផ្ទះ ធ្វើព្រងើយ

បរទេស៖ បុរសម្នាក់បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាខ្លាំង បន្ទាប់ពីគេបានចូលទៅដុតផ្ទះមិត្តស្រីឲ្យរងការឆាប ឆេះយ៉ាងសន្ធោសន្ធៅ ក្រោយមកជននេះក៏ឡើងលើដំបូលផ្ទះ ហើយឈររាំយ៉ាងរំភើយទៅវិញ ។

ហេតុការណ៍នេះកើតឡើងនៅក្នុងរដ្ឋ Indiana ដោយប៉ូលិសបានមកដល់កន្លែងកើតហេតុបន្ទាប់ពីមានមនុស្សរាយ ការណ៍ប្រាប់ពីរឿងនេះ ហើយពួកគេនិយាយថា ជនបង្កហេតុបានលួចចូលក្នុងផ្ទះអតីតមិត្តស្រី និងបានលួចយកកូន សោរឡានរបស់នាងជិះកម្សាន្តលេងទៀតផង ។

មិនបានប៉ុន្មាន ជនសង្ស័យអាយុ២៥ឆ្នាំឈ្មោះ Matthew Russ ក៏បានបើករថយន្តទៅជួបគ្រោះថ្នាក់ចរាចរណ៍ រួចគេ ក៏ទុករថយន្តចោល និងបានត្រឡប់មកផ្ទះមិត្តស្រីវិញ ក៏ស្រាប់តែចាក់សាំងដុតផ្ទះអតីតមិត្តស្រី រួចអង្គុយនៅទីនោះបាន មួយស្របក់ គេក៏ឡើងទៅលើដំបូលផ្ទះ ខណៈពេលដែលក្នុងផ្ទះកំពុងតែឆាបឆេះដោយអណ្តាតភ្លើងប៉ុន្តែ Russ មិនខ្វល់ឡើយ ដោយគេឈររាំលើដំបូលផ្ទះធ្វើមិនដឹងទៅវិញ ។

ក្រុមប៉ូលិស និងក្រុមពន្លត់អគ្គីភ័យបានប្រាប់ឲ្យជនបង្កហេតុចុះមកក្រោម តែគេបដិសេធ ទើបប៉ូលិសយកកាំភ្លើងភ្ជង់ឲ្យ ចុះដី មិនបានប៉ុន្មានផង ជននេះក៏បន្តរាំលើដំបូលផ្ទះទៀត អស់តម្រិះក្រុមប៉ូលិសក៏បានប្រើវិធីបង្រ្កាបថ្មីរហូតដល់ចាប់ ខ្លួន Russ បាន ។
ជនបង្កហេតុត្រូវបាននាំយកទៅមន្ទីរពេទ្យពិនិត្យបញ្ហាផ្លូវចិត្តសិន មុននឹងបញ្ជូនទៅតុលាការធ្វើការចោទប្រកាន់ពីបទ បង្កអគ្គីភ័យ និងចោរកម្ម ៕

អស់ទាស់ ! បុរសម្នាក់ផ្ទុះ កំហឹងលួចចូលដុតផ្ទះមិត្ត ស្រីរួចឡើងរាំលើដំបូលផ្ទះ ធ្វើព្រងើយ