ក្រុមគ្រួសារមួយប្រតិកម្ម ខណៈដែលតុលាការចេញបម្រាម មិនឲ្យជីដូនជីតាជជែករឿង សាសនាជាមួយចៅស្រី

កាណាដា៖ ក្រុមគ្រួសារមួយសម្តែងការខកចិត្តជាខ្លាំង នៅពេលដែលតុលាការខេត្ត British Columbia បានសម្រេច ហាមឃាត់ជីដូនជីតាមិនឲ្យនិយាយអំពីសាសនាទៅកាន់ចៅស្រីរបស់ខ្លួន ដែលមានអាយុ៤ឆ្នាំឡើយ ព្រោះកន្លងមក ពួកគេតែងយកចៅស្រីទៅវិហារសាសនាជាមួយ ។

ក្រោយពីត្រូវហាមឃាត់បែបនេះ បុរសស្ត្រីចំណាស់ដែលជាជីដូនជីតាក្មេងស្រីបានសម្តែងអារម្មណ៍ខឹងសម្បារ ហើយ ស្រែកប្រមាថចៅក្រមថែមទៀត ដែលហាមឃាត់ពួកគាត់មិនឲ្យនិយាយជាមួយចៅស្រីពីសាសនា ព្រោះប្រជាជនភាគ ច្រើនជាអ្នកមានជំនឿលើសាសនារបស់ពួកគេខ្លាំងណាស់ ។

ចៅក្រមបាននិយាយថា ពួកគេអាចជួបចៅស្រីនិយាយគ្នាលេងបានតែសកម្មភាព របស់ជីដូនជីតាក្មេងស្រីដែលត្រូវហាមឃាត់ មិនឲ្យជជែកពីសាសនានេះ នឹងត្រូវបានតាមដាន ប៉ុន្តែម្តាយរបស់ក្មេងស្រីនិយាយថា កូនស្រីខ្លួនធំហើយ ដែលនាងអាចសម្រេចចិត្តចង់ចូលរួមក្នុង សកម្មភាពសាសនាបាន តែទោះជាយ៉ាងណាចៅក្រមនៅតែប្រកាន់ជំហរ មិនគាំទ្រឡើយដោយលើកឡើងថា ក្មេងមិនគួរត្រូវបាននាំយកឲ្យចូលសាសនាទាំងវ័យមិន ទាន់ចេះគិតបែបនេះទេ ហើយបម្រាមទាក់ទងនឹងរឿងសាសនានេះ ត្រូវតែអនុវត្តន៍មិនឲ្យសមាជិកគ្រួសារ ជាពិសេសជីដូនជីតាជជែករឿង នេះជាមួយចៅស្រីឡើយ ៕

ក្រុមគ្រួសារមួយប្រតិកម្ម ខណៈដែលតុលាការចេញបម្រាម មិនឲ្យជីដូនជីតាជជែករឿង សាសនាជាមួយចៅស្រី

រូបភាពតំណាង