ភ្លា​សាច់​ត្រី​ឆ្ពង់​លាយ​បង្គា

Sanofi

* គ្រឿងផ្សំ ( សម្រាប់​មនុស្ស ២ នាក់ )

– ពន្លះសាច់​ត្រី​ឆ្ពង់​ជា​ចំណិតៗ​ស្រុស​ឱ្យ​ឆ្អិន ១០ ចំណិត
– បង្គា​ស្រុស​ឆ្អិន ( បកសម្បក ) ៤ ទៅ ៥ ក្បាល​
– ស្លឹកគ្រៃ​ហាន់​ស្តើងៗ ១ ស្លាបព្រា​កាហ្វេ​
– ខ្ទឹមក្រហម​ចិត​បន្ទះ​ស្តើងៗ ៣ មើម​

– ម្ទេសខ្មាំង ១ ស្លាបព្រា​កាហ្វេ​
– ម្ទេស​បំពង​ខ្លាញ់ ៥ គ្រាប់​
– ស្លឹក​ជីរអង្កាម កន្លះ​កូន​ពែង​
– ស្លឹក​ក្រូចសើច​ចិញ្ច្រាំ ១ ស្លាបព្រា​បាយ​
– ស្ករស ១ ស្លាបព្រា​កាហ្វេ​

– ទឹក ២ ស្លាបព្រា​បាយ​
– ទឹកត្រី ២ ស្លាបព្រា​កាហ្វេ​
– ទឹកក្រូច​ឆ្មារ ៣ ស្លាបព្រា​កាហ្វេ​
– ទឹកម្ទេស ២ ស្លាបព្រា​បាយ​
– បន្លែស្រស់​ដូចជា ត្រសក់ផ្អរ សណ្តែកកួរ និង ស្ពៃក្តោប សម្រាប់ធ្វើ​អន្លក់ ។​

*​វិធី​ធ្វើ

– យក​ឆ្នាំង​ខ្នាតតូច​មក​ដា​ក់លើ​ភ្លើង​ហ៊ឹមៗ និង ដាក់​ទឹក ស្ករស កូរ​បញ្ចូល​គ្នា ។ នៅពេល​គ្រឿងផ្សំ​ចាប់ផ្តើម​ពុះ ដាក់​ទឹកម្ទេស ទឹកត្រី កូរ​ចូលគ្នា​ឱ្យ​សព្វ​រួច​ដាក់ចុះ​ទុកឱ្យ​ត្រជាក់ ។​

– ដាក់​ទឹកក្រូច​ឆ្មារ ម្ទេសខ្មាំង ខ្ទឹមក្រហម ស្លឹកគ្រៃ ម្ទេស​បំពង ស្លឹក​ជីរអង្កាម និង ស្លឹក​ក្រូចសើច ច្របល់​បញ្ចូល​គ្នា ។

– ដាក់​ត្រី​ឆ្ពង់ និង បង្គា ចូល រួច​ដួស​ដាក់​ចាន​បរិភោគ​ជាមួយ​បន្លែ​អន្លក់ស្រស់​តែម្តង ៕



Related