ចង់​ដឹង​ថា​ផ្លែ​ជម្ពូ​ល្អ​ចំពោះ​សុខភាព​ដូចម្តេច​ខ្លះ​គួរតែ​ចុច​មើល​នៅទីនេះ​

ចង់​ដឹង​ថា​ផ្លែ​ជម្ពូ​ល្អ​ចំពោះ​សុខភាព​ដូចម្តេច​ខ្លះ​គួរតែ​ចុច​មើល​នៅទីនេះ​

​ផ្លែ​ជម្ពូ​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​ជីវជាតិ​ជាច្រើន​ដូចជា​ប្រូតេអ៊ីន ជាតិ​សរសៃ កាលស្យូម ជាតិ​ដែក វីតាមីន A និង​វីតាមីន C​។ សម្បក​របស់​ផ្លែ​នេះ​ផ្ទុក​ទៅ​ដោយ​សមាសធាតុ Alkaloid ជា​ប្រភេទ Jambosine ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​។ សារធាតុអ័​រកា​និច​ដូចជា Betulinic Acid និង Friedelolactone ក៏​មាន​ក្នុង​ផ្លែ​ឈើ​នេះ​ដែរ​។ ផ្លែ​ជម្ពូ​ផ្ទុក​ទៅ​ដោយ​កូ​ឡេ​ស្តេ​រ៉ុល និង​សូ​ដ្យូ​ម​ម្យ៉ាង​ដែល​អាច​ធ្វើឱ្យ​អ្នក​ញ៉ាំ​ទទួលបាន​សុខភាព​ល្អ​។

​ផ្លែ​ជម្ពូ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​តាម​ច្រើន​របៀប​។ ផ្លែឈើ​មួយ​នេះ​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ព្យាបាល​បញ្ហា​រំលាយ​អាហារ​ព្រមទាំង​ការបង្ក​រោគ​ផងដែរ​។

​ផ្លែ​ជម្ពូ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែ​ឈើ​មាន​ជីវជាតិ​ខ្ពស់ ជាពិសេស​ជាតិ​សរសៃ​ដែល​អាច​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង​សរសៃឈាម​បាន​។ អង់​ទី​អុក​ស៊ីដង់ និង​ជាតិ​ប៉ូ​តា​ស្យូម​ដ៏​ច្រើន​នឹង​ជួយ​សម្របសម្រួល​ដល់​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល ដើម្បី​បង្កា​រការ​ប្រឈម​នឹង​ជំងឺ​ដែល​គម្រាម​គំហែង​ដល់​ជីវិត​ដូចជា ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​សរសៃឈាម​ផ្សេងៗ​ទៀត​។ វា​ក៏​ជួយ​បង្ការ​ការ​ក​កកូ​ឡេ​ស្តេ​រ៉ុលក្នុង​ជញ្ជាំង​សរសៃ​ឈាមដែរ ដូច្នេះ​វា​នឹង​ល្អ​បំផុត​ក្នុង​ការប្រឆាំង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​ដែល​ជា​ដើមហេតុ​ដ៏​ចំបង​មួយ​របស់​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។