អ្នក​អាច​ដោះស្រាយ​អាការៈឆ្អ​ល់​ពោះបាន​តាមរយៈ​វិធីសា​ស្ត្រ​ងាយៗ​ទាំងនេះ​

អ្នក​អាច​ដោះស្រាយ​អាការៈឆ្អ​ល់​ពោះបាន​តាមរយៈ​វិធីសា​ស្ត្រ​ងាយៗ​ទាំងនេះ​

​ការ​ឆ្អល់ពោះ​សំដៅ​ទៅ​លើ​ការ​មិន​មាន​ផា​សុកភាព ឬ​ឈឺ​នៅ​ផ្នែក​ខាងលើ​នៃ​ពោះ​។ បញ្ហា​នេះ   បណ្តាលមកពី​កត្តា​ច្រើន​ណាស់​ដូចជា វីរុស ប៉ា​រ៉ា​សិត និង​ជំងឺ​ដោយសារ​ចំណីអាហារ​។ រោគសញ្ញា​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​មាន​ដូចជា ចង្អោ​រ ក្អួត និង​ភើ​។ យ៉ាងណាមិញ​យើង​នៅតែ​មាន​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​ដែល​អាច​ដោះស្រាយ​អា​ការៈ​នេះ​បាន​យ៉ាង​មានប្រ​សិទ្ធភាព​ដែរ​។

​ម្សៅ​សូ​ដា​គឺជា​របស់​ព្យាបាល​ដោយ​ខ្លួនឯង​ដែល​គេ​និយម​ប្រើប្រាស់​ជា​ញឹកញាប់​ចំពោះ​អាការៈ​ឆ្អល់ពោះ​។ ចូរ​លាយម្សៅ​សូដា​កន្លះ​ស្លាបព្រា​កាហ្វេ​ទៅក្នុង​ទឹក​មួយ​កែវ រួច​កូរ​វា​ឱ្យ​សព្វ​ហើយ​ញ៉ាំ​វា​ទៅ​។ ការ​ញ៉ាំ​បែបនេះ​អាច​នាំ​ឱ្យ​ភើ ប៉ុន្តែ​ក៏​អាច​ដោះស្រាយ​បញ្ហា​តឹង​ក្នុង​ពោះ និង​បន្ថយ​អាស៊ីត​ក្នុង​ក្រពះ​បានដែរ​។
​ផ្លែ​ល្ហុង​ផ្ទុក​ទៅ​ដោយ​សារធាតុ Papain ជា​អង់ស៊ីម​មួយ​ប្រភេទ​អាច​បំបែក​ប្រូតេអ៊ីន និង​បន្ធូរ​សម្ពាធ​ក្នុង​ក្រពះ​បាន​។ វា​នឹង​ជំនួយ​ដល់​ការរំលាយ​អាហារ បំបាត់​អាការៈ​ក្រពះ​មិនកិន​អាហារ និង​ដោះស្រាយ​ការ​ទល់លាមក​។ ដូច្នេះ​ចូ​រញ៉ាំ​ផ្លែ​ល្ហុង​រាល់​ថ្ងៃ​ក្រោយ​បាយ​រួច​។

​ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូចជា គ្រាប់​ធញ្ញជាតិ ផ្លែ​ប៉ោម ដំឡូងជ្វា​ជាដើម​។ អាហារ​សម្បូរ​ជាតិ​សរសៃ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​បញ្ចេញ​ចោល​នូវ​កាកសំណល់​ដែល​ចេញពី​រាងកាយ​។ ប៉ុន្តែ​ការ​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​ពេក​ក៏​អាច​បណ្តាលឱ្យមាន​អារម្មណ៍​ហើមពោះ និង​ផោម​ច្រើន​ដែរ ដូច្នេះ​ការបង្កើន​ការ​ញ៉ាំ​នេះ​គួរតែ​ធ្វើ​បន្តិចបន្តួច​ទៅ​បាន​ហើយ​។

​ទឹកឃ្មុំ​ឆៅ​មាន​អង់ស៊ីម​ច្រើន​ដែល​ជំនួយ​ដល់​ការរំលាយ​អាហារ​។ ចូ​រលាយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ពេញ​ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​និង​ញ៉ាំ​វា​រហូត​ដល់​ការ​ឆ្អល់ពោះ​នោះ​ស្រាកស្រាន្ត​ទៅវិញ​។

​ផ្លែ​ចេក​ហាក់បីដូចជា​មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​ការបំបាត់​អាការៈ​ឆ្អល់ពោះ​។ ការ​ញ៉ាំ​ផ្លែ​ចេក​រាល់​ថ្ងៃ​នឹង​ជួយ​លុបបំបាត់​បញ្ហា​ពោះវៀន​មួយ​ស្រួល​តាម​បែប​ធម្មជាតិ​។

អ្នក​អាច​ដោះស្រាយ​អាការៈឆ្អ​ល់​ពោះបាន​តាមរយៈ​វិធីសា​ស្ត្រ​ងាយៗ​ទាំងនេះ​
​ការ​ញ៉ាំ​ទឹក​ការ៉ុត​អាចជួយ​ដោះស្រាយ​បញ្ហា​ឆ្អល់ពោះ​បាន​យ៉ាង​ល្អ​ដែរ​។ ចូរ​កិន​ការ៉ុត​ពីរ​បី​ដុំ​ជាមួយ​ទឹក និង​ញ៉ាំ​វា​ទៅ​។ ទឹក​ការ៉ុត​មាន​និន្នាការ​មួយ​បង្កើន​ការរំលាយ​អាហារ និង​ដោះស្រាយ​បញ្ហា​នៅ​ក្រពះ​ទៀត​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។