ផលវិបាក​នៃ​ជំងឺរ​ហែក​ក្រសាលគូថ​មិន​បាន​ព្យាបាល​

ផលវិបាក​នៃ​ជំងឺរ​ហែក​ក្រសាលគូថ​មិន​បាន​ព្យាបាល​

​ការ​រហែក​ក្រសាលគូថ​ប្រហែល​ជា​កើតឡើង​នៅពេល​បន្ទោរ​បង់​ដោយមាន​លាមក​រឹង ឬ​ធំ​ពេក​។ ជំងឺ​បែបនេះ​ជាធម្មតា​បង្ក​ការឈឺចាប់ និង​ហូរឈាម​ពេល​បន្ទោ​របង់​។ អ្នក​ក៏​ប្រហែល​ជា​ធ្លាប់មាន​អាការៈ​រឹងជាប់​នូវ​សាច់​ខ្ជឹប​រន្ធ​គូថ​ផងដែរ​។

​ជំងឺរ​ហែក​ក្រសាលគូថ​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​ទារក​តូចៗ ប៉ុន្តែ​ក៏​អាច​មាន​លើ​មនុស្ស​គ្រប់    វ័យ​ផងដែរ​។ ជំងឺ​នេះ​ច្រើនតែ​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​៤ ទៅ​៦​សប្តាហ៍​។ បើសិនជា​មិន​ជា​វិញ​ក្នុង​រយៈពេល​នេះ​ទេ ការព្យាបាល ឬ​វះកាត់​ប្រហែលជា​អាច​នឹង​ត្រូវ​ធ្វើ​បន្ថែម​។
​ផលវិបាក​នៃ​ជំងឺ​រហែក​ក្រសាលគូថ​មានដូចជា​៖

  • ​កន្លែង​ដែល​រហែក​នោះ​មិន​អាច​ជា​ទៅ​វិញ​ក្នុង​រយៈពេល​៦​សប្តាហ៍ ដូច្នេះ​វា​ត្រូវបាន​គេ​ចាត់​ចូលទៅក្នុង​ជំងឺ​រ៉ាំរ៉ៃ និង​ត្រូវ​ការព្យាបាល​ច្រើន​ទៀត​។
  • ​កើនឡើង​ម្តង​ហើយ​ម្តងទៀត​។​
  • ​កន្លែង​ដែល​រហែក​នោះ​នឹង​បន្តរ​ហែក​ដល់​សាច់ដុំ​នៅ​ជុំវិញ​រន្ធ​គូថ​បន្ថែម​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ផលវិបាក​នៃ​ជំងឺរ​ហែក​ក្រសាលគូថ​មិន​បាន​ព្យាបាល​已关闭评论
  • 477 views
  • Hide Sidebar
    A+
Publish on:2015/10/24  Category:ជំងឺទូទៅ
Tags: