​បើក​ម៉ូតូ​ជ្រុល ទៅបុក​រថយន្ត ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​

​កណ្តាល: យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈ​បើកបរ​ម៉ូតូ ជ្រុល​ទៅបុក​ជាមួយ​រថយន្ត ដែលមាន​ទិសដៅ​បញ្ច្រាស់​គ្នា កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៥-២៦ ភូមិ ស្រៈ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ប៉ូលិស​ចរាចរណ៍ ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់ ឈ្មោះ ប៉ាក ហ៊ីម អាយុ ២៥ ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រ​យ៉ឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ជិះ​ម៉ូតូ​ម៉ាក​ហុ​ងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១CD-៧៦២៧ ។ រីឯ​រថយន្ត​បង្ក​ម៉ាក ហ៊ី​យាន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-០០៦៦ មាន​សណ្តោង​រ៉ឺម៉ក​។ ក្រោយ​កើតហេតុ អ្នកបើកបរ បាន​គេចខ្លួនបាត់ ។​

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរង គ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ បើក​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ មាន​ទិសដៅ​ពី លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​ជាមួយ រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ មាន​សណ្តោង​រ៉ឺម៉ក ដែល​បើក​ពី​កើត មក​លិច (​បញ្ច្រាស់ទិស​គ្នា​) បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ រីឯ​តៃកុង​រថយន្ត​បង្ក ពេល​ឃើញ​មាន​មនុស្ស​ស្លាប់ បាន​ចុះ​ពីលើ​រថយន្ត គេចខ្លួន​បាត់ស្រមោល ។​

​ក្រោយពេល​កើតហេតុ មន្ត្រី​ជំនាញ បាន​ប្រមូល​វត្ថុតាង យកមក​រក្សាទុក នៅ​អធិការដ្ឋាន ដើម្បី​អង្កេត កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី ៕V/S

​បើក​ម៉ូតូ​ជ្រុល ទៅបុក​រថយន្ត ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​

​បើក​ម៉ូតូ​ជ្រុល ទៅបុក​រថយន្ត ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​