ឆាកល្ខោន​ស្នេហា​ប៉ែន ចំ​រ៉ុង​និង​ភិន សុ​ដា​លី​ស​ដល់​ណា​ហើយ ?

Sanofi

​មួយរយៈ​នេះ​រឿងរ៉ាវ​ស្នេហា​រវាង​ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស បាន​ក្លាយជា​ប្រធានបទ​យ៉ាង ក្តៅគគុក​ក្នុងចំណោម​មហាជន​ពិសេស​គេ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ហាក់បីដូចជា​រឿង​ភាគ យ៉ាង​ដូច្នោះ​ដែរ​រហូត​ធ្វើ​ឲ្យ​មានការ​លេច​ឮថា​ទាំងនោះ​ជាការ​រៀបចំ​ឆាកល្ខោន​ដើម្បី​ឲ្យ​ទទួល​បានការ ចាប់អារម្មណ៍​និង​គាំទ្រ​ពី​មជ្ឈដ្ឋាន​ទូទៅ​ប៉ុណ្ណោះ​។​

​ ​
​ពេលនេះ​តួអង្គ​ប៉ែន ចំ​រ៉ុង​និង ភិន សុ​ដា​លី​ស ជា​តួឯក​រីឯ​លោក អ៊ិន សុ​ភិន ជា​អ្នក​ដឹក​ធ្វើ​ឲ្យ​រឿង កាន់តែ​ត្រូវបាន​គេ​ចង់ដឹង​និង​តាមដាន​ព្រោះ​បើ​គ្មាន​រូបលោក​ទេ​ក៏​រឿង​នោះ​ស្ងប់ស្ងាត់​ហើយ​។​ជាក់ស្តែង​តាំងពី​ដំបូង​នៅពេល​បែកធ្លាយ​រឿង​ស្នេហា​រវាង​ប៉ែន ចំ​រ៉ុង​និង ភិន សុ​ដា​លី​ស គឺ​ដោយសារតែ​លោក​អ៊ិន សុ​ភិន ជា​អ្នក​ទម្លាយ​ពី​រឿង​លោក​បាន​ដេញ​វាយ​ប៉ែន ចំ​រ៉ុង​និង​បាន​ទាំង​ធ្វើ​សន្និសីទកាសែត​ពី​រឿងនេះ ទៀតផង​មិន​ខ្លាច​បាត់បង់​កេរ្តិ៍ឈ្មោះ​ឬ​កិត្តិយស​គ្រួសារ​លោក​បាន​ប្រាប់​អ្នកកាសែត​ពី​ការមិន​ពេញចិត្ត​ជាមួយ​ប៉ែន ចំ​រ៉ុង​ថា​ជា​មនុ​ស្សមាន​ស្រី​ច្រើន​បារម្ភ​ខ្លាច​កូនស្រី​ចាញ់បោក​។​បន្ទាប់មក​ដោយសារតែ​បាត់​កូន ស្រី​លោក​បានធ្វើការ​ប្តឹងទៅ​តុលាការ​ហើយ​តុលាការ​បាន​កោះហៅ ប៉ែន ចំ​រ៉ុង មក​សាកសួរ​ដោយពេល នោះ​ប៉ែន ចំ​រ៉ុង​បាន​សារភាព​មុខ​តុលាការ​ថា​ខ្លួន​ពិតជា​ស្រឡាញ់​ភិន សុ ដា​លី​ស​ប្រាកដ​មែន​គ្មាន​គំនិត បោកប្រាស​នាង​ទេ​។​ដូច្នេះ​រឿង​ស្នេហា​របស់​ប៉ែន ចំ​រ៉ុង​និង ភិន​សុ​ដា​លី​ស ត្រូវបាន​ច្បាប់​ទទួលស្គាល់ និង​មហាជន​ភាគច្រើន​ក៏​ដឹង​ជាទូទៅ​ថា​អ្នក​ទាំងពីរ​ស្រឡាញ់គ្នា​មិនអាច​លាក់លៀម​ឬ​មាន​នារី​ណា​ថា​មិនដឹង​ហើយ​ទៅ​ស្រឡាញ់​ប៉ែន ចំ​រ៉ុង​ទៀត​ដែរ​ព្រោះ​មាន​ម្ចាស់​រួចទៅហើយ​បើ​ទៅរួច​គឺមាន​តែ​លួចលាក់​មិន អាច​ចេញ​មុខជា​ចំហរ​បានឡើយ​។

​ ​
​កាលនោះ​មហាជន​បាននាំគ្នា​តាមដាន​និង​បង្ហាញ​ពី​ការ​អាណិត​ដល់​ប៉ែន ចំ​រ៉ុង​និង​ភិន​សុ​ដា​លី​ស ជាខ្លាំង​និង​នាំគ្នា​គិតថា​មិនគួរ​លោក អ៊ិន សុ​ភិន​កាត់ផ្តាច់​ចំណង​ស្នេ​ហ៏​របស់​ពួកគេ​ទេ​សូម្បីតែ​ស្ថានីយ ទូរទស្សន៍​និង​សារពត៌មាន​ក៏​ចាប់អារម្មណ៍​ផ្សាយ​ពី​ក្តី​ស្នេ​ហ៏​ដ៏​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ​ដែរ​។​កាន់តែ​ពុះ កញ្ជ្រោល​ទៀត​នោះ​គឺ​អ្នក​ទាំងពីរ​បាននាំគ្នា​ថ​ត​រូប​តែងការ​ទុកជាមុន​ដើម្បី​ត្រៀម​សម្រាប់​ពិធីមង្គលការ របស់​ពួកគេ​នា​ដើមឆ្នាំ​២០១៦​ខាងមុខ​ទៀតផង​។​ពិសេស​ភិន សុ​ដា​លី​ស បាន​និយាយថា​នាង​សង្ឃឹមថា ពិធីមង្គលការ​របស់​នាង​នឹងមាន​ការចូលរួម​ពី​សំណាក់​ឪពុកម្តាយ​នាង​ទៀតផង​។​
​ ​
​ថ្មីៗ​នេះ​ក៏មាន​ការលេចឮ​ថា​លោក អ៊ិន សុ​ភិន ឪពុក ភិន សុ​ដា​លី​ស បាន​បង្ហោះ​សារ​តាម ហ្វេ​ស​ប៊ុ​កថា ភិន សុ​ដា​លី​សបាន​ចេញទៅ​សហរដ្ឋអាមេរិក​តាំងពី​ថ្ងៃទី ១៣​តុលា​២០១៥​ជាមួយ​ក្រុម គ្រួសារ​របស់​នាង​ដោយ​ពុំ​ដឹងថា​វិលត្រឡប់​វិញ​ពេលណា​ឡើយ​។ ហើយក៏​ល្បី​ថា​នាង​ត្រូវ​ក្រុមគ្រួសារ ជម្លៀស​ឲ្យ​ទៅ​នៅ​សហរដ្ឋអាមេរិក​ចោល​ប៉ែន ចំ​រ៉ុង​និង​ល្បី​ទៀតថា​ក្រុមគ្រួសារ​នាង​ចង់​ឲ្យ​នាង​ទៅ​ជួប និង​បុរស​ជា​អាណិកជន​ខ្មែរ​ម្នាក់​ដែល​ព្យាយាម​តាម​យកចិត្ត​នាង​ជា​យូរ​មកហើយ​ពោលគឺ​មុន​នាង ស្រឡាញ់​ប៉ែន ចំ​រ៉ុង​ម្ល៉េះ​។​
​ ​
​បើ​ទោះ​មានការ​ប្រកាសថា​ពេលនេះ ភិន សុ​ដា​លី​ស ត្រូវបាន​ក្រុមគ្រួសារ​ជម្លៀស​ឲ្យ​ចេញ ទៅ​សហរដ្ឋអាមេរិក​ក្តី​ក៏មាន​មិត្តភក្តិ​ជិតដិត​និង​ដា​លី​សបាន​បង្ហើប​ឲ្យ​ដឹងថា​ការពិត​ភិន សុ​ដា​លី​ស មិន បាន​ចេញទៅ​ក្រៅប្រទេស​ឯណា​ទេ​ពោលគឺ​នៅក្នុង​ប្រទេស​ដដែល​គ្រាន់តែ​នាង​សំងំ​មិន​ចេញមុខ​។​
​ ​
​រឿងរ៉ាវ​ស្នេហា​ប៉ែន ចំ​រ៉ុង​និង ភិន សុ​ដា​លី​ស ត្រូវបាន​អ្នកខ្លះ​ចាប់អារម្មណ៍​ថាបើ​លោក​អ៊ិន សុ​ភិន​ចង់​ឲ្យ​រឿង​នោះ​ស្ងប់​គឺ​ស្ងប់​ហើយ​តែបើ​លោក​ចង់​បន្ត​ឲ្យ​កក្រើក​ក៏​អាស្រ័យ​លើ​លោក​ព្រោះ​មួយ រយៈ​កន្លងទៅ​គេ​ស្គាល់​ច្បាស់​ប៉ែន ចំ​រ៉ុង​និង ភិន សុ​ដា​លី​ស​ថា​ជា​កុលាប​ប៉ៃលិន​ឬ​ផ្កា​ស្រពោន សម័យ ថ្មី​ធ្វើ​ឲ្យ​គេ​នាំគ្នា​អាណិត​ខ្លោចចិត្ត​ចង់​ឲ្យ​អ្នក​ទាំង​ពីរបាន​គ្នា​ជា​គូ​អនាគត​យ៉ាង​មាន​សុភមង្គល​៕ ដេវីត




  


Related