រថយន្តសាម៉ុយដឹកអ្នកជំងឺបើកទៅបុករថយន្តបាឡែនបណ្តាលឲ្យរបួសធ្ងន់២នាក់នៅកំណាត់ផ្លូវជាតិលេខ៥

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី២២តុលា ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិភ្នំធំថ្មីឃុំអូរប្រាសាទស្រុកមង្គលបូរី រថយន្តសាម៉ុយដឹកអ្នកជម្ងឺមួយគ្រឿងបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីវ៉ារថយន្តនៅពីមុខរួចក៏ទៅបុករថយន្តបាឡែនបណ្តាលឲ្យរបួស២នាក់។

មន្ត្រីប៉ូលីសបានឲ្យដឹងថា មុនពេលគ្រោះចរាចរណ៍គេឃើញរថយន្តសង្គ្រោះ មន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ ដឹកអ្នជំងឺក្នុងល្បឿនលឿន ទៅបុករថយន្ត បាឡែន ដែលពាក់ស្លាកលេខភ្នំពេញ 2Q.8939 ដែលមកបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យដាច់កង់មុខធ្លាក់ទៅនឹងប្រឡាយខាងកើតផ្លូវ និងបណ្តាលឲ្យរបួស ធ្ងន់អ្នកជម្ងឺក្នុងរថយន្តសាម៉ុយចំនួន២នាក់គឺឈ្មោះ ដឿន ប៊ិក បណ្តាលឲ្យបែក ក្បាលខាងក្រោយនិងកូនប្រុសឈ្មោះយ៉ាដាំបណ្តាលឲ្យរបួសបែកមុខនិងក្បាល មានសភាពធ្ងន់ធ្ងរហើយត្រូវរថយន្តសង្គ្រោះ១គ្រឿងទៀតដឹកបន្តទៅខេត្តបាត់ ដំបង ។
គួរបញ្ជាក់ថានៅពេលដែលរថយន្តសាម៉ុយ១គ្រឿងដែលមកដឹកជនរងគ្រោះបន្ត នោះបើកចេញមកតាមផ្លូវក៏ត្រូវបានរថយន្តមួយគ្រឿងគៀរដាច់កញ្ចក់ខាងឆ្វេង ម្ខាងទៀតហើយបន្ទាប់មកពេលប៉ូលីសកំពុងធ្វើចរាចរណ៍កន្លែងគ្រោះថ្នាក់ស្រាប់ តែមានរថយន្តធុនធំ១គ្រឿងដែលពាក់ស្លាក់ភ្នំពេញ2C.3053បានបើកមកយ៉ាង លឿនរកបុកប៉ូលីសថែមទៀតហើយក៏ត្រូវបានប៉ូលីសដេញតាមចាប់បានផង ដែរដោយមានគ្នា២នាក់ហើយបញ្ជូនទៅអធិការស្រុកមង្គលបូរីដើម្បីមានវិធាន ការតាមច្បាប់ ៕

រថយន្តសាម៉ុយដឹកអ្នកជំងឺបើកទៅបុករថយន្តបាឡែនបណ្តាលឲ្យរបួសធ្ងន់២នាក់នៅកំណាត់ផ្លូវជាតិលេខ៥ រថយន្តសាម៉ុយដឹកអ្នកជំងឺបើកទៅបុករថយន្តបាឡែនបណ្តាលឲ្យរបួសធ្ងន់២នាក់នៅកំណាត់ផ្លូវជាតិលេខ៥