ជិះម៉ូតូលឿនដូចហោះ កៀរខឿនស្ពានគីហ្ស៊ុណា ដួលបោកក្បាលស្លាប់និងរបួសធ្ងន់២នាក់

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត៩យប់ថ្ងៃទី២៣តុលាឆ្នាំ២០១៥ មានករណី គ្រោះថ្នាក់ចររាចរនៅលើស្ពានគីហ្សូណា មានម៉ូតូ១គ្រឿងបានបើកយ៉ាងលឿន ទៅកៀរ ខឿនចិញ្ចើមស្ពានគីហ្ស៊ុណា បណ្តាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែង និងរងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

មន្ត្រីនគរបាលការពារស្ពានគីហ្ស៊ុណាបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុមាន ម៉ូតូម៉ាកយ៉ាម៉ាហា១គ្រឿងជិះគ្នា២នាក់មិនបានពាក់មួកសុវត្ថិភាព ចេញពីទិស ខាងកើតមកលិចដើម្បីឆ្លងស្ពានគីហ្ស៊ុណាចូលក្រុងកំពង់ចាមក្នុងល្បឿនលឿន បានកៀរចិញ្ចើមស្ពានគីហ្សូណាត្រង់ចំន្លោះបង្គោលទី១១និង១២ស្ថិតក្នុងឃុំទន្លេ បិទ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ បណ្តាលឲ្យដួលបែកផ្កាភ្លើងស្លាប់ម្នាក់នៅកន្លែង កើតហេតុឈ្មោះ លីវ ឆៃលីម ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិរអាង ឃុំរអាង ស្រុកកំពង់សៀមខេត្តកំពង់ចាមនិងរបួសធ្ងន់ម្នាក់សមត្ថកិច្ច បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត៕

ជិះម៉ូតូលឿនដូចហោះ កៀរខឿនស្ពានគីហ្ស៊ុណា ដួលបោកក្បាលស្លាប់និងរបួសធ្ងន់២នាក់