សេ​១២៥​ពីរ​គ្រឿង​បុក​គ្នា ​នៅ​មុខ​សាលា​បឋម​សិក្សា​កន្ទោក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​សេ​១២៥​ពីរ​ គ្រឿង​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​កន្ទោក តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជិ​វិត​មានឈ្មោះ ស៊ុន សំ អាយុ​២៦​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កំ​រៀង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​និង​ស្រាល​មិន​ត្រូវ​បាន​ស្គាល់​ អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AW-4975 ជិះ​ដោយ​បុរស​២​នាក់​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិច​កើត​ទៅ​លិច (​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​) ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ម៉ូតូ​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ បម្រុង​បត់​ស្តាំ​ទៅ​ផ្លូវ​អាទិភាព​វិញ ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៥​ដួល​បោក​ក្បាល​ទៅ​នឹង​ ថ្នល់​ស្លាប់​ភ្លាម​ៗ ចំណែក​បុរស​២​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ស៊េរី​២០១១ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​បាន​មក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំណែក​សព​ជន​រង​គ្រោះ​ក្រោយ​ពី​ពិនិត្យ​រួច​ក៏​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

សេ​១២៥​ពីរ​គ្រឿង​បុក​គ្នា ​នៅ​មុខ​សាលា​បឋម​សិក្សា​កន្ទោក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់
សេ​១២៥​ពីរ​គ្រឿង​បុក​គ្នា ​នៅ​មុខ​សាលា​បឋម​សិក្សា​កន្ទោក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់
សេ​១២៥​ពីរ​គ្រឿង​បុក​គ្នា ​នៅ​មុខ​សាលា​បឋម​សិក្សា​កន្ទោក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់
សេ​១២៥​ពីរ​គ្រឿង​បុក​គ្នា ​នៅ​មុខ​សាលា​បឋម​សិក្សា​កន្ទោក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត