សាហាវ ចាប់វាយធ្វើបាបទាំង ននោលគោក ក៏ព្រោះចេះមន្ដអាគម លួចបេះដូង

ប៉ាពូអាស៊ីនូវែលហ្គីណេ៖ វីដេអូដ៏គួរឲ្យរន្ធត់មួយ បានបង្ហោះឡើងជាសាធារណៈ ដែលបង្ហាញពី ស្ដ្រី៤នាក់ ត្រូវបានគេវាយធ្វើបាប ដោយបុរសជើងកាង មួយក្រុម ក្រោយ ពីពួកគាត់ជាប់ពាក់ព័ន្ធនឹង អំពើអាបធ្មប់។

យ៉ាងណាមិញ វីដេអូនេះត្រូវបានថតឡើង នៅក្នុងភូមិ មួយនៃ ប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជាប្រទេសមួយ សម្បូរដោយហិង្សា និងឃាតកម្ម ដែលជាប់ពាក់ព័ន្ធនឹង អំពើមន្ដអាគម។ ក្រឡេកមកមើល វីដេអូ នោះប្រិយមិត្ដនឹងឃើញ ស្ដ្រីទាំងនេះ ត្រូវបានគេចាប់ស្រាត ចងខ្លួន ដុត និងវ៉ៃ។ ​នៅក្នុងនោះ ក៏បង្ហាញពី ក្រុមជើងកាងទាំងនោះ បានគំរាមស្ដ្រីទាំង៤នាក់នេះ ជាមួយនឹង កាំបិតដងខ្លី នៅពេលដែលសួរសំនួរទៅកាន់ពួកគាត់។ នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ដ្រីទាំងនេះ បានជាប់ចោទនឹងការធ្វើអំពើ មន្ដអាគម បន្ទាប់ពី បុរសវ័យក្មេងម្នាក់ បានធ្លាក់ខ្លួនឈឺ ក្នុងភូមិនៃ ខេត្ដ Enga កាលពីខែសីហា កន្លងទៅនេះ និងត្រូវបាន ក្រុមជើងកាងនេះ អះអាងថា ស្ដ្រីទាំងនេះ បានយកបេះដូងរបស់ ដែលធ្លាក់ខ្លួនឈឺនេះ យកទៅលាក់ទុក ទើបពួកគេ ធ្វើបាបពួកគាត់បែបនេះ។

ទោះជាយ៉ាងណា នៅក្នុងនោះ គេជឿជាក់ថា ស្ដ្រីម្នាក់ក្នុងចំណោមនោះ បានស្លាប់ បន្ទាប់ពី រងការវាយប្រហារពី ក្រុមជើងកាងនេះ តែព័ត៌មានជា ផ្លូវការមិនទាន់ត្រូវបាន បញ្ជាក់នោះទេ៕
សាហាវ ចាប់វាយធ្វើបាបទាំង ននោលគោក ក៏ព្រោះចេះមន្ដអាគម លួចបេះដូង

វីដេអូ៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត