ការ​ប្រកួត Charity Match ​របស់ Beckham ​ប្រមូល​សុទ្ធ​តែ​តារា​ល្បី​ៗ​ជើង​ចាស់

ការ​ប្រកួត Charity Match ​របស់ Beckham ​ប្រមូល​សុទ្ធ​តែ​តារា​ល្បី​ៗ​ជើង​ចាស់

ការ​ប្រកួត​មិត្ត​ភាព​ស្វែងរក​ប្រាក់​ជូន​ដល់​អង្គការ UNICEF ​ដើម្បី​ជួយ​ដល់​កុមារ​របស់​អតីត​កីឡាករ David Beckham ​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចូល​រួម​ទាំង​អស់​ហើយ ដោយ​ក្នុង​នោះ​មាន​ទាំង​ Ryan Giggs , Ronaldinho , Edwin van der Sar , Michael Owen, Andy Cole ​និង Luis Figo ​ជា​ដើម។

 

ការ​ប្រកួត Charity Match ​របស់ Beckham ​ប្រមូល​សុទ្ធ​តែ​តារា​ល្បី​ៗ​ជើង​ចាស់

 

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ខែ​ក្រោយ​ក្នុង​កីឡដ្ឋាន Old Trafford ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ការ​ប្រកួត​បាល់ទាត់​ដើម្បី​កុមារ ដោយសារ​តែ​ប្រាក់​ដែល​បាន​ពី​ការ​លក់​សំបុត្រ​និង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត​នឹង​ផ្ដល់​ឱ្យ​អង្គការ UNICEF ​ទាំង​អស់។ ក្រុម​របស់ Beckham ​នឹង​ជ្រើសរើស​យក​កីឡាករ​ដែល​នៅ​ចក្រភព​អង់គ្លេស ដោយ​មាន​លោក Sir Alex Fugerson ​ជា​អ្នក​ដឹក​នាំ ខណៈ​ដែល​ម្ខាង​ទៀត​គឺ​ជា​កីឡាករ​ដែល​ល្អ​ជាង​គេ​លើ​លោក ជ្រើសរើស​ដោយ​ Zinedine Zidane ​និង​មាន​លោក Carlo Ancelotti ​ជា​អ្នក​ដឹក​នាំ។

 

ការ​ប្រកួត Charity Match ​របស់ Beckham ​ប្រមូល​សុទ្ធ​តែ​តារា​ល្បី​ៗ​ជើង​ចាស់

 

ការ​ប្រកួត Charity Match ​របស់ Beckham ​ប្រមូល​សុទ្ធ​តែ​តារា​ល្បី​ៗ​ជើង​ចាស់

 

Beckham ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​ខាង​លើ​នេះ​ថា៖ “អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ​ខ្ញុំ​ចូល​និវត្តន៍​៣​ឆ្នាំ​មក​ហើយ ដោយ​មិន​ដែល​គិត​ថា​បាន​ពាក់​ស្បែក​ជើង​ចូល​ប្រកួត​វិញ​ទេ។ បាល់​ទាត់​គឺ​ជា​មុខងារ​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​ Zidane ​ចូល​លេង លោក Ferguson ​ដឹក​នាំ​ ក៏​ដូចជា Ancelotti  ឈរ​បញ្ជា។ ខ្ញុំ​គិត​ថា​ មនុស្ស​ទាំង​អស់​នឹង​សប្បាយ​ចិត្ត ​និង​មើល​ការ​ប្រកួត​នេះ។ ការ​ប្រកួត​នេះ នឹង​អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជួយ​ដល់​កុមារ​ទាំង​អស់”។

 

ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​វិញ​គឺ​ ២០​ផោន(៣០​ដុល្លារ​)​សម្រាប់​មនុស្ស​ពេញ​វ័យ និង​១០​ផោន (​ប្រហែល ១៥​ដុល្លារ) ​សម្រាប់​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ៕

 

ចុចអាន៖Beckham ​នឹង​ប្រើ​ពេល​៧​ថ្ងៃ ៧​ប្រកួត ​ក្នុង​៧​ទ្វីប​ ដើម្បី​ជា​ការ​អបអរ​ខួប​១០​ឆ្នាំ​​ជាមួយ UNICEF

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail