ស្ងាត់​៣​ឆ្នាំ​ទីបំផុត​ Adeleចេញ​វីដេអូ​ចម្រៀង​ថ្មី​ស្រែក​មិនចាញ់​បទ​មុន​ៗ


ស្ងាត់​៣​ឆ្នាំ​ទីបំផុត​ Adeleចេញ​វីដេអូ​ចម្រៀង​ថ្មី​ស្រែក​មិនចាញ់​បទ​មុន​ៗ

បន្ទាប់​​បាត់​មុខ​អស់​រយៈពេល​៣​ឆ្នាំ កាល​ពី​ម្សិលមិញ​​តារា​ចម្រៀង​មនោសញ្ចេតនា Adele បាន​បង្ហាញ​វីដេអូ​ចម្រៀង​​ថ្មី​​​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា “Hello”។

 

ស្ងាត់​៣​ឆ្នាំ​ទីបំផុត​ Adeleចេញ​វីដេអូ​ចម្រៀង​ថ្មី​ស្រែក​មិនចាញ់​បទ​មុន​ៗ
​​

ចម្រៀង​មួយ​បទ​នេះ​គឺ​ស្ថិត​ក្នុង​អាល់ប៊ុម​ទី​បី​​ដែល​មាន​ចំណង​ជើង​ថា “25”។ ក្នុង​វីដេអូ​និង​អត្ថន័យ​បទ​ចម្រៀង​​តារា​វ័យ​២៧​រូប​នេះ​​បាន​​ទូរសព្ទ​ហៅ​​ទៅ​កាន់​​ម្ចាស់​ស្នេហ៍​ចាស់​​ដើម្បី​ធ្វើ​ការ​សូម​ទោស​សម្រាប់​​ការ​ចាកចោល​​បុរស​​​នោះ​កន្លង​មក។ យ៉ាងណាក្ដី បុរស​ដែល​ជាគូ​ស្នេហ៍​​របស់ Adele មិន​ដែល​លើ​ទូរសព្ទ​ស្ដាប់​ការ​សូមទោស​របស់​នាង​ឡើង​។

 

​បទ​ចម្រៀង​កម្សត់ ​“Hello” និពន្ធ​ដោយ​លោក Greg Kurstin ដែល​ធ្លាប់​សរសេរ​បទ​ចម្រៀង​ឲ្យ​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ដូច​ជា Katy Perry, Kelly Clarkson និង Sia ជាដើម។ លោក Xavier Dolan និង ​Tristan Wilds ដែល​ជា​តួ​ប្រុស​ក្នុង​បទ​នេះ​​គឺ​ជា​អ្នក​ដឹង​នាំ​ចម្រៀង​នេះ​ផ្ទាល់។ អាល់ប៊ុម​ “២៥” នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​ ខាង​មុខ​នេះ។

 

ចង់​ដឹង​ “Hello” ពីរោះ​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ ​

 

 

ចុចអាន៖Taylor Swift បរិច្ចាគ​លុយ៥​ម៉ឺន​ដុល្លារ​ជួយ​ក្មួយ​ប្រុស​អ្នក​រាំ​​កើត​មហារីក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ew