មានដឹងអត់ថា ហេតុអីឆ្នាំដំបូង នៃជីវិតអាពាហ៍ពិពាហ៍ មានសារៈសំខាន់?

វាជាការពិតខ្លាំងណាស់ ដែលគេតែងនិយាយថា ឆ្នាំដំបូងនៃជីវិតអាពាហ៍ពិពាហ៍ គឺពិតជាមានសារៈសំខាន់ ហើយក៏ជាតំណាក់កាល ដែលមានភាពលំបាកស្មើគ្នា​ ក្នុងជីវិតគូផងដែរ។ ទោះជាការរៀបការ កើតចេញពីក្ដីស្រឡាញ់ រវាងគ្នានិងគ្នា ឬជាការរៀបចំពី ឪពុកម្ដាយក៏ដោយ អ្នកត្រូវតែដោះស្រាយ ក្នុងរយៈពេល ១២ខែដំបូង។

មានដឹងអត់ថា ហេតុអីឆ្នាំដំបូង នៃជីវិតអាពាហ៍ពិពាហ៍ មានសារៈសំខាន់?
ការរៀបការ គឺពិតជារឿងគួរឲ្យរំភើប ព្រោះវាគឺជា តំណាក់កាលនៃការផ្សងព្រេង និងការសប្បាយក្នុងការ មើលឆ្ពោះទៅមុខ ប៉ុន្តែស្របជាមួយនិង ភាពវិជ្ជមាននេះ ការបារម្ភក៏តែងតែកើតឡើង ក្នុងឆ្នាំដំបូងនៃជីវិត គូនេះដែរ។ ប្រសិនបើអ្នកបានយល់ពីគ្នាច្បាស់លាស់ និងមានការព្រមព្រៀងរវាងគ្នារួចរាល់ហើយនោះ អ្វីៗគ្រប់យ៉ាង ច្បាស់ជារលូន សំរាប់ជីវិតគូដ៏ស្រស់ស្រាយរបស់អ្នកជាក់ ជាមិនខាន។ ប៉ុន្តែប្រសិនបើអ្នក នៅតែត្រូវការ ការយល់ដឹងគ្នាទៅវិញទៅមកនៅឡើយ នោះអ្នកក៏កំពុងស្ថិតនៅ ក្នុងភាពវិលៗផងដែរ។ ជាមួយគ្នានេះ ក្រុមគ្រួសារដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជីវិតគូស្វាមីភរិយា ដែលទើបរៀបការថ្មោងថ្មី គឺក្រុមគ្រួសារពីរ បញ្ចូលគ្នាតែមួយ ដូច្នេះអ្នកគួរតែស្វាគមន៍ គ្រប់រឿងរ៉ាវទាំងអស់ ទាំងសប្បាយ និងទុក្ខសោក។

ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗ និងការលំបាកបំផុត ក្នុងឆ្នាំដំបូងនៃជីវិតអាពាហ៍ពិពាហ៍៖

1. ការរៀនចែករំលែកអ្វីៗគ្រប់យ៉ាង៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចែករំលែកអ្វីៗជា មួយគ្នា ក្នុងតំណាក់កាល ដំបូងនៃជីវិតគូនោះ។ គួរតែអនុញ្ញាតឲ្យដៃគូរបស់អ្នកយល់ដឹង ពីចំណុចសំខាន់ៗ របស់អ្នកជាមុនសិន ដូចជារឿងអតីតកាល និងគោលបំណងរបស់អ្នក ទៅថ្ងៃមុខ។ បោះចោលនូវរាល់អ្វី ដែលអាចបំផ្លាញជំនឿទុកចិត្តគ្នា និងអាចធ្វើឲ្យអ្នកបែកបាក់គ្នា ក្នុងឆ្នាំដំបូងនៃជីវិតគូនេះ។

មានដឹងអត់ថា ហេតុអីឆ្នាំដំបូង នៃជីវិតអាពាហ៍ពិពាហ៍ មានសារៈសំខាន់?
2. អ្នកនៅតែមិនទាន់ស្គាល់ពីគ្នា៖ ត្រូវរៀបចំខ្លួនជាស្រេច ក្នុងការទទួលភាពភ្ញាក់ផ្អើល។ ក្នុងឆ្នាំដំបូងនៃ ជីវិតអាពាហ៍ពិពាហ៍របស់អ្នក ត្រូវបានចងក្រងទៅដោយភាពភ្ញាក់ផ្អើល ដូច្នេះសូមស្វាគមន៍វាជាមួយ និង គំនិតវិជ្ជមាន ហើយរៀនរស់នៅ ជាមួយកំហុសរបស់ដៃគូអ្នក។ ត្រូវចងចាំថា គ្មាននរណាម្នាក់ដែលល្អឥត ខ្ចោះនោះទេ យើងរាល់គ្នាសុទ្ធតែមានកំហុស។

3. ការឈ្លោះប្រកែកគ្នា នឹងចាប់ផ្តើមមាន៖ ច្បាស់ណាស់ ការឈ្លោះប្រកែកគ្នា នឹងកើតមានជាក់ជាមិន ខានបើទោះបីជាអ្នក ព្យាយាមជៀសវាងវាយ៉ាងណាក៏ដោយចុះ។ ដោយផ្អែកទៅលើការ ស្រាវជ្រាវបានឲ្យ ដឹងថា ការឈ្លោះប្រកែកគ្នា គឺជួយបង្កើនភាពស្និតស្នាលរវាងអ្នក និងដៃគូរបស់អ្នកទៅវិញ ព្រោះថាអ្នកបាន ឃើញច្បាស់ពីចំណុចអាក្រក់របស់ដៃគូ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ​ ពេលឈ្លោះគ្នា សូមកុំប្រើហឹង្សា ដាក់នារីជាទីស្រលាញ់ របស់អ្នកឲ្យសោះ។

មានដឹងអត់ថា ហេតុអីឆ្នាំដំបូង នៃជីវិតអាពាហ៍ពិពាហ៍ មានសារៈសំខាន់?

4. គ្រួសារពីរ ក្លាយជាគ្រួសារតែមួយ៖​ នៅពេលដែលអ្នក មានចំណងអាពាហ៍ពិពាហ៍ គ្រួសារទាំងពីរក៏ប្រែ ក្លាយទៅជាគ្រួសារ តែមួយ ដូច្នេះអ្នកត្រូវតែរៀនស្រលាញ់ និងរស់នៅជាមួយគ្នា។ រៀនដឹងអំពីភាព ខុសគ្នារវាងគ្រួសារ ទាំងពីរ ហើយព្រមទទួលយក រាល់គ្រប់ស្ថានភាពរបស់ ពួកគេម្នាក់ៗ។

5. អ្នកទទួលយក ក្នុងការដោះស្រាយវិបត្តិ៖ ក្រោយពីរៀបការហើយ មានវិបត្តិជាច្រើន ដែលអ្នកត្រូវដោះ ស្រាយជាមួយគ្នា។ គូជីវិតគួរតែមានគំនិត វិជ្ជមាន និងសហការគ្នា ដើម្បីដោះស្រាយ វិបត្តិទាំងនោះ។ ជាងនេះទៅ ទៀត អ្នកនឹងប្រឈមមុខ និងភាពចលាចលក្នុងផ្លូវជីវិត របស់អ្នកនេះផងដែរ ដូច្នេះអ្នកគួរតែកាន់ដៃគ្នា ហើយប្រឈមមុខជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាទាំងអស់ ក្នុងអំឡុងឆ្នាំដំបូង នៃជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងអស់គ្នា៕

មានដឹងអត់ថា ហេតុអីឆ្នាំដំបូង នៃជីវិតអាពាហ៍ពិពាហ៍ មានសារៈសំខាន់?

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត