​រថយន្ត​២​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ: រថយន្ត​ចំនួន​២​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​បួស​ធ្ងន់ នៅពេល​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​នគរបាល​ស្រុក​ព្រៃនប់ បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ មួយ​កើតឡើង រវាង​រថយន្ត​១​គ្រឿង ម៉ាក​តូយ៉ូតា កាមរី បា​ឡែ​ន ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2N.6927 ដោយមាន​ទិសដៅ​ពី ភ្នំពេញ មក​ក្រុងព្រះសីហនុ លុះ​មកដល់​ចំណុច កើតហេតុ ខាងលើ បាន​ទៅបុក​រថយន្ត ១ គ្រឿង ម៉ាក DOEWOO ជា​ប្រភេទ​រថយន្ត ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី គ្មាន​ស្លាក​លេខ ដោយ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា  បណ្តាល​ឲ្យ អ្នកបើកបរ​រថយន្ត តូយ៉ូតា កាមរី រងរបួស​ធ្ងន់ និង​អ្នករួមដំណើ​ម្នាក់ទៀត ជា​ជនបរទេស បណ្តាលអោយ​ស្លាប់ ដោយ​គាប​ជាប់​ក្នុង​រថយន្ត​នោះ ឈ្មោះ WANG JIANHVI ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​: E44944143 ផុតកំណត់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៣ ។​

​តែ​យ៉ាងណាក៏ដោយ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ ទាំង​អ្នកស្លាប់ និង​អ្នករបួសធ្ងន់ ត្រូវបាន​ម​ត្ថ​កិច្ច​បញ្ជូន​មកកាន់ មន្ទីរ​បង្អែក​ពេទ្យ​ចំការចេក ខេត្ត​ព្រះសីហនុ ។ ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង ដែល​រង​ការ ខូចខាត​កំរិត​ធ្ងន់ធ្ងរ​នោះ ត្រូវបាន​នគរ​បាលច​រាច​រណ៍ យកទៅ​រក្សាទុក នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ការធ្វើការ​ដោះស្រាយ តាម​នីតិវិធី​ច្បាប់ ៕V/S