​ម៉ូតូ​២​គ្រឿ​ងព្រលះ​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់

ភ្នំពេញ: យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង ២​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង ព្រលះ​គ្នា​ពេញ​ទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត ១០ យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ នៅមុខ​វត្ត​កំបូល ភូមិ​ព្រៃ​បឹង សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ស៊ុន សំ អាយុ ២៦ ឆ្នាំ​មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​អ្នក​ដែល​រងរបួស​ធ្ងន់ ឈ្មោះ ផេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ម្នាក់ទៀត រងរបួស​ធ្ងន់​ដូចគ្នា មិន​ត្រូវបាន​ស្គាល់​អត្ត​សញ្ញា​នោះទេ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ (​ស្លាប់​) បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C 2579 បានធ្វើ​ដំណើ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ ពី​កើ​តទៅ​លិច​ដោយ​បញ្ច្រាស់​ផ្លូវ ហើយ​បាន​ឆ្លងទៅ​ខាងស្តាំ​វិញ​។ ខណៈ​មកដល់​ចំណុច​ពាក់​
​កណ្តាលផ្លូវ ស្រាប់​តែមាន​យុវជន​២​នាក់ ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AW 4957 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​បុក​ចំ​ពី មុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស៊េរី​០១៥ ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ភាគី​ម្ខាង​ទៀត​របួសធ្ងន់​។​

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែង​រួច បាន​ទាក់ទង​ទៅ​រថយន្ត​សាមុយ មក​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត​។ ចំណែក​សាកសព ត្រូវបាន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ នៅឯ​ស្រុកកំណើត​៕V​/S

​ម៉ូតូ​២​គ្រឿ​ងព្រលះ​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់

​ម៉ូតូ​២​គ្រឿ​ងព្រលះ​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់