​អាជ្ញាធរ​ជាតិ​អប្សរា ជួយឧបត្ថម្ភ និង​ជួយ​សម្រួល​ដល់ ការសិក្សា​របស់​កុមារី ដែលមាន​ទេពកោសល្យ​ខាង​គូរគំនូរ នៅ​ប្រាសាទព្រះខ័ន​

ភ្នំពេញ: ក្មេងស្រី​ចំនួន​ពីររូប ដែលមាន​ទេពកោសល្យផ្នែក​គូរគំនូរ ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​យ៉ាងខ្លាំងពី​មហាជន ពិសេស​អ្នកប្រើប្រាស់បណ្តាញ​សង្គម Facebook មានការ​ចាប់អារម្មណ៍ និង​ទទួលស្គាល់អំពី​សមត្ថភាព​ដ៏​អស្ចារ្យ របស់​ក្មួយៗ​ទាំងនោះ​។

​អាជ្ញាធរ​ជាតិ​អប្សរា ដែល​តែងតែ​យកចិត្តទុកដាក់ ចំពោះ​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ឧទ្យាន​អង្គរ​ទាំងអស់ បាន​ជួយឧបត្ថម្ភ និង​សន្យា​ជួយ​សម្រួល ដល់​ការសិក្សា​រៀនសូត្រ របស់​កុមារ​ទាំងពីរ ទាំង​ថ្នាក់​ចំណេះដឹង​ទូទៅ ថ្នាក់​ជំនាញ​គូររូប និង​ថ្នាក់​ភាសាបរទេស ។ ការឧបត្ថម្ភ​គាំទ្រ​ទាំងនេះ គឺជា​ការលើកឡើង​រប​ស់ លោក សុខ សង្វារ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា​។

​ក្នុងឱកាស​ដែល​លោក សុខ សង្វារ បាន​ដឹកនាំ​ក្រុមការងារ ទៅសួរសុខទុក្ខ​ក្មួយ​ស្រី​ទាំងពីរ និង​ក្រុមគ្រួសារ នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​នេះ ។ សម្រាប់​ព្រឹក​នេះ អាជ្ញាធរ​អប្សរា ក៏បាន​ឧបត្ថម្ភ នូវ​សម្ភារៈ​សិក្សា​, សម្ភារៈ​គូររូប កៅអី ក្ដារខៀន​, កង់ ២​គ្រឿង​, រួម​នឹង​គ្រឿងឧបភោគ​បរិភោគ មួយចំនួនទៀត ដល់​ក្រុមគ្រួសារ​របស់ ក្មួយ​ស្រី​ទាំងពីរ​ផងដែរ ។
​ក្នុងឱកាស​នោះដែរ ប្អូនស្រី​ទាំងពីរ ក៏បាន​គូរគំនូរ​ដល់​ស្រស់ស្អាត ដើម្បី​ជូន​ជា​អនុស្សាវរីយ៍ ដល់​លោក សុខ សង្វារ ផងដែរ​។​

​សូមបញ្ជាក់ថា កុមារី​ដែលមាន​ទេពកោសល្យ ផ្នែក​គូរគំនូរ ទាំងពីរ​នាក់​នោះ គឺ​កុមារី​ស្រី ណុ​ច ឈ្មោះ​ផ្លូវការ​ថា ប្រម ដា​នី មាន​អាយុ​៦​ឆ្នាំ រៀន​ថ្នាក់​ទី​១ (​ទី​២​ឆ្នាំ​ថ្មី​) និង​បងស្រី​ឈ្មោះ ស្រី​និ​ត ឈ្មោះ​ផ្លូវការ ប្រម និ​ត មាន​អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន អង្គរធំ​។ ម្ដាយ​របស់​ពួកគេ មានឈ្មោះ ធួ​ក រី អាយុ ៤៩​ឆ្នាំ ជា​មេផ្ទះ និង​ជា​អ្នកធ្វើ​ស្រែចំការ និង​ឪពុក​មាន ឈ្មោះ ព្រឿង ប្រ៉​ម អាយុ​៥០​ឆ្នាំ បច្ចុប្បន្ន ជា​សន្ដិសុខ នៅ​ក្រុមហ៊ុន​ឯកជន​មួយ នៅ​ក្រុង​សៀមរាប​។

​នៅមុខ​ប្រាសាទព្រះខ័ន នា​ដងផ្លូវ​ចូល​នោះ គេ​សង្កេត ឃើញ​មានការ​ដាក់តាំង លក់​រូបគំនូរ​ផ្សេងៗ ជាពិសេស​គឺ រូប​ប្រាសាទ​នានា ក្នុង​តំបន់​អង្គរ​នោះ ដោយមាន​វិចិត្រករ នៅ​បញ្ចេញស្នាដៃ​របស់ខ្លួន គូររូប​ថ្មីៗ តែម្ដង ឬក៏​គូរ​តាម​ចំណង់​ចំណូល​ចិ​ត្ដ របស់​ភ្ញៀវ ។ នៅក្នុង​សកម្មភាព​បែបនេះ ក៏មាន​វត្ដ​មាន​កុមារី​ម្នាក់ ដែល​មិនមែនជា​អ្នក​អាជីព​គូររូប​លក់​នោះទេ តែ​នាង​បានបង្ហាញ​ស្នាដៃ​របស់ខ្លួន នៅលើ​ព្រះធរណី នា​ផ្លូវ​ចូល​ប្រាសាទ ព្រះខ័ន នៃ​តំបន់​ឧទ្យាន​ប្រ​វ​ត្ដិ​សាស្ដ្រ អង្គរ​នោះ​ផងដែរ ។​

​ស្នាដៃ​នៃ​ការ​គូររូប នៅលើ​ព្រះធរណី​របស់ កុមារី​នោះ​ហើយ ត្រូវបាន​ភ្ញៀវ​ជាតិ​ថត​ផ្ដិត បង្ហោះ​អង្រួន​ពេញ ហ្វេ​ស​ប៊ុ​ក កាលពីពេល​កន្លងទៅ​ថ្មីៗ នេះ​។
    
​កុមារី​ស្រី ណុ​ច បាន​បញ្ជាក់ថា ចេះ​គូរគំនូរ​តាំងពី​អាយុ​៥​ឆ្នាំ ដោយ​រៀន​ពី​បងស្រី​។ ចំណែក​ស្រី នី​ត ដែលជា​បងស្រី បានឱ្យដឹង​ដែរ​ថា ចេះ គូរគំនូរ​តាំងពី​អាយុ​៥​ឆ្នាំ ដូច​ប្អូនស្រី​ដែរ ហើយ​ការចេះ​គូរគំនូរ​នេះ គឺមាន​ទេពកោសល្យ ពី​កំណើត​គ្មាន​នរណា​បង្រៀន​ទេ ដោយ​ស្រី​នី​ត បាន​បង្ហើប​ថា លួច​មើល​គេ​អាច​គូរ​បានតែ​ម្ដង​។ ចំណែកឯ​ប្អូន (​ស្រី​ណុ​ច​) ក៏​ដូចគ្នា ភាគច្រើន គឺ​ឥត​បាន​បង្រៀន​ទេ គេ​ឃើញ​បង គូរ គេ​ក៏​អាច​គូរ​ចម្លង​បានតែ​ម្ដង​។ ក្មួយ​ស្រី​នី​ត​បាន​បញ្ជាក់ថា ឪពុកម្ដាយ គ្មាន​និស្ស័យ​ជាមួយ​គំនូរ​ទេ​៕V​/S