​សមត្ថកិច្ច​ស្រុក​ស្អាង ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​កណ្តាល: យុវជន​២​នាក់ បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន ។ ការឃាត់ខ្លួន​យុវជន​នោះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ៨​និង​៤៥​នាទី យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។​

​ប៉ូលិស បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ លី ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល និង​ម្នាក់ទៀត ឈ្មោះ ថា វ​ណ្ណី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។ វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន​១​កញ្ចប់​តូច និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា គុប​មូល ពណ៌​ស្លែ គ្មាន​ស្លាក​លេខ ។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ចំណុច​ផ្លូវជាតិ លេខ​២១​បេ ក៏​ប្រទះឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​មាន​គ្នា ២​នាក់​។ យើង​ក៏បាន​ឃាត់​ធ្វើការ ត្រួតពិនិត្យ​អ្នក​ទាំងពីរ បាន​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹក​ក​ចំនួន ១​កញ្ចប់ នៅក្នុង​កាបូបដៃ​របស់ ឈ្មោះ លី ដា​រិ​ទ្ធ  ហើយ​ក៏បាន​បញ្ជូន ជនសង្ស័យ​ទាំងពីរ​នាក់ មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ប្រមូលផ្តុំ​សំណុំរឿង តាម​នីតិវិធី ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងពីរ​នាក់ បាន​សារភាពថា ពួកខ្លួន​បាន​ទៅ​ទិញ​ថ្នាំញៀន ពី​វាល​ខ្សាច់ នៅ​ចាក់អង្រែលើ រាជធានី​ភ្នំពេញ មួយកញ្ចប់​តម្លៃ ១០.០០០​រៀល​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ឈ្មោះ ថា វ​ណ្ណី ខាង​ក្រុមគ្រួសារ ធ្លាប់បាន​បញ្ជូន ទៅ​មណ្ឌល បន្សាប​សារធាតុ​ញៀន ឱកាស​ខ្ញុំ នៅ​រាជធានី​ភ្នំពេញ រយៈពេល​បួន​ខែ (​ថ្ងៃទី​២១ ខែវិច្ឆិកា ២០១៤) ៕V/S

​សមត្ថកិច្ច​ស្រុក​ស្អាង ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​សមត្ថកិច្ច​ស្រុក​ស្អាង ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​