​ស្ពាន​អាកាស​តិច​ណូ បាន ៨៥​ភាគរយ នៃ​គម្រោង និង​ចាក់​បេតុង បញ្ចប់​កំណាត់​តួ​ស្ពាន

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ស្ពាន​អាកាស នៃ​ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ចាក់​បេតុងបញ្ចប់​នៃ​កំណាត់​តួ​ស្ពាន​ចុងក្រោយ ប្រវែង​៩០​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ត្រូវជា​បរិមាណ​បេតុង​សរុប ៦១០ ម៉ែត្រគូប​។

​គិត​ត្រឹម​ថ្ងៃនេះ លទ្ធផល​ការងារ​សម្រេចបាន ៨៥ ភាគរយ​នៃ​គម្រោង​។​

​សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ជំរុញ​ការងារ ដាក់​ឲ្យ​ប្រើប្រាស់ ជា​បណ្តោះអាសន្ន ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​អបអរសាទរ ពិធីបុណ្យ​អុំទូក អកអំបុក លយប្រទីប និង​សំពះ​ព្រះ​ខែ​៕V​/S