ភូមិ​ចាំង​ដុង នៃ​ស្រុក​ថឹ​ង​ឆុង​៖ កន្លែង​សម្រាក​នៃ​ពន្លឺព្រះអាទិត្យ​

ភ្នំពេញ​: នៅ​រដូវរំហើយ ដែល​ស្លឹកឈើបាន​ប្រែ​ពណ៌​លឿង ហើយភូមិ​ចាំង​ដុង ឃុំ​គូ​ដុង ស្រុក​ថឹ​ង​ឆុង ក្រុង​ប៉ាវ​សាន់ នៃ​ខេត្ត​យូ​ន​ណាន ក៏​ប្រែជា​ស្ថានសួគ៌​មួយ ដ៏​មាន​ពណ៌​មាស ពាសពេញ​។ ខ្ញុំ​យល់ឃើញថា កន្លែង​ដែល​គេ​ហៅថា ភូមិ Ginkgo នេះ ហាក់ដូចជា​កន្លែង​មួយដែល​ពន្លឺព្រះអាទិត្យ កំពុង​សំរាក​នៅទីនេះ​។ ​តាម​ការផ្លាស់ប្តូរ​នៃ​រដូវ​ទាំង​បួន ពន្លឺព្រះអាទិត្យ បាន​ដើរ​ពី​និ​ទាឃ​រដូវ ដល់​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ ត្រូវការ​ឈរ​ជំហាន និង​សំរាក​បន្តិច​ហើយ​។​

ភូមិ​ចាំង​ដុង នៃ​ស្រុក​ថឹ​ង​ឆុង​៖ កន្លែង​សម្រាក​នៃ​ពន្លឺព្រះអាទិត្យ​

​ភូមិ​ចាំង​ដុង ស្ថិតនៅ​ភូមិភាគ​ខាងជើង នៃ​ស្រុក​ថឹ​ង​ឆុង គឺមាន​ចម្ងាយ ៣៥ គីឡូម៉ែត្រ ពី​ក្រុង ស្រុក ថឹ​ង​ឆុង​។ នៅក្នុង​ភូមិ​នេះ មាន​ដើមឈើ Ginkgo ជាង ១៣.០០០ ដើម ក្នុងចំណោម​នេះ មាន​ដើមឈើ Ginkgo បូរាណ​ជាង ១.០០០ ដើម ដែលមាន​អាយុ​ជាង ១០០ ឆ្នាំ​ហើយ​។ តាម​រឿងព្រេង​ថា ចាប់តាំងពី​រាជវង្ស Hongwu រជ្ជកាល​មីង (1368-1398) ដូនតា​របស់​មនុស្ស​ភូមិ​ចាំង​ដុង បានមក​ដល់ទី​នេះ ពី​ខេត្ត​សឺ​ឈាន់ ដើម្បី​យាម​ការពារ​ព្រំដែន​។ នៅទីនេះ ពួកគេ​បាន​ដាំ​ដើមឈើ Ginkgo ដែល​នាំ​ពី​ស្រុក កំណើត នៅ​ជុំវិញ​ផ្ទះ​ជាច្រើន ដើម្បី​រំលឹក​ស្រុកកំណើត​របស់ខ្លួន យូៗ​ទៅ ដើមឈើ Ginkgo កាន់តែ​ច្រើនឡើង ហើយ​កាន់តែ​ធំ​ឡើង បាន​ក្លាយជា​ភូមិ​ចាំង​ដុង សព្វថ្ងៃនេះ​។

​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ បើ​ដើរទៅ​ក្នុងភូមិ​ចាំង​ដុង អ្នកនឹង​ឃើញ​ស្លឹក​ដើមឈើ Ginkgo ដែលមាន​ពណ៌​មាស​នោះ បាន​ក្រាល​នៅ​ពាសពេញ​ភូមិ និង​ស្រុកស្រែ​។ នៅតាម​ផ្លូវ​ក្នុងភូមិ មាន​ស្ត្រី​ដែល​បាន អង្គុយ​នៅខាងមុខ​ផ្ទះ​របស់ខ្លួន កំពុង​ប៉ាក់​នៅក្នុង​ពន្លឺ​ថ្ងៃ​បណ្តើរ និយាយ​លេង​គ្នា​បណ្តើរ ជួនកាល នឹង​បណ្តែត មក​នូវ​សំឡេង សើច​សប្បាយ​របស់គេ​។

​កុមារ​ជា​ហ្វូងៗ កំពុង​ដេញ​លេង​នៅតាម​របងនៅក្នុង​ទីធ្លា និង​នៅក្រោម​ដើមឈើ Ginkgo ស្លឹក​ដើមឈើ Ginkgo ពណ៌​មាស កំពុង​រាំ​របាំនៅក្នុង​ខ្យល់​ដែល​មើលទៅជា​មេអំបៅ​ពណ៌​លឿង សម្លឹង​មើលទៅ ក្នុង​ខ្សែ​ចក្ខុ បាន​ប្រកបដោយ ពណ៌​មាស​ពេញលេញ​។

ភូមិ​ចាំង​ដុង នៃ​ស្រុក​ថឹ​ង​ឆុង​៖ កន្លែង​សម្រាក​នៃ​ពន្លឺព្រះអាទិត្យ​

​ភូមិ​ចាំង​ដុង ចូលចិត្ត​ហៅថា ដើមឈើ Ginkgo ជា “​ដើមឈើ​សុខភាព​” “​ដើមឈើ​នៃ​មនុស្ស​ចាស់​” និង “​ដើមឈើ​សុខដុម​”  ដោយសារ​ផ្លែ​ដើមឈើ​នេះ មាន​ប្រសិទ្ធភាព​ថែទាំ​សុខភាព អាច​កែសម្រួល​ប្រ​ព័​ន្ឋ ដកដង្ហើម​ប្រសើរឡើង លើកឡើង​គុណភាព នៃ​ការ​គេង​សំរាក និង​អាច​ព្យាបាល និង​ទប់ស្កាត់​ជំងឺ​សរសៃឈាម​បេះដូង​។​

​ផ្លែឈើ Ginkgo គឺមាន​តម្លៃ​ខ្ពស់ នៅពេល​ចែក​ផ្ទះ ក្នុង​គ្រួសារ គឺ​នៅពេល​កូនចៅ បាន​ពេញវ័យ ឬ​បាន​រៀបការ ហើយ​នោះ មនុស្ស​ភូមិ​នេះ តែងតែ​ចែក​ដើមឈើ Ginkgo ដែលមាន​ផ្លែ​ស្រាប់​នោះអោយ​មនុស្ស​ចាស់ជរា ទុកជា “​ដើមឈើ​នៃ​មនុស្ស​ចាស់​” សំរាប់​យក​ផ្លែឈើ ដើម្បី​ថែទាំ​សុខភាព​។​

​មូលហេតុ​នៃ​ការហៅ​វា “​ដើមឈើ​សុខដុម​” គឺ​ដោយសារ​មនុស្ស​ភូមិ​ចាំង​ដុង ចេះតែ​រស់នៅ​សុខដុម​គ្នា រាប់អាន​គ្នា​ណាស់ មាន​ដើមឈើ Ginkgo ខ្លះ ដែល​ដាំ​ដុះ​នៅផ្ទះ​មួយ ប៉ុន្តែ​មាន​មែកឈើ​បាន​លូក​ទៅផ្ទះ​ផ្សេងទៀត អ្នកជិតខាង​នៃ​ពីរ​ផ្ទះ​នេះ​នឹង​ចែករំលែក​ផ្លែឈើ​Ginkgo​ជាមួយគ្នា ។ ក្រៅពីនេះ ដើមឈើ Ginkgo ចែកជា​ដើមឈើ​ញី និង​ដើមឈើ​ឈ្មោល មានតែ​ដើមឈើ​ឈ្មោល រោយ​លំអង អោយ​ដើមឈើ​ញី ទើប​នឺង​កើតឡើង​ផ្លែឈើ ។ ហេតុដូចនេះ រាល់​រដូវ​ប្រមូល​ផល នៃ​ផ្លែឈើ Ginkgo អ្នកជិតខាង​ចេះតែ​ជូន​ផ្លែឈើ Ginkgo ប៉ុន្មាន​គីឡូ ធ្វើជា​អំណោយទាន ឲ្យ​ម្ចាស់​ដើមឈើ​ឈ្មោល ដើម្បី​សម្តែង​អំណរគុណ ចំពោះ​ការ​រោយ​លំអង​។ ភូមិ​សុខដុម​ម្ល៉េះ បានធ្វើអោយ​ពន្លឺ​ថ្ងៃ ក៏​ជ្រើសរើស​វា​ជា​កន្លែង សំរាក​របស់ខ្លួន​ដែរ​៕V/S