​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពី​ហិង្សា​ដោយ​ចេតនា​

ព្រះសីហនុ: បុរស​ម្នាក់​ដែលជា​ជើងកាង ប្រចាំ​ភូមិ បាន​ប្រើ​ហិង្សា ដោយ​ចេតនា ទៅ​បុរស​ម្នាក់ ទៀត ត្រូវ​នគរបាលស្រុក​ព្រៃនប់ ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​។​

​នគរបាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ង៉ែត ខុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នកនេសាទ មាន​ទីលំនៅ​កន្លែងកើតហេតុ​។ ដោយ​សង្ស័យ​បាន ប្រើ​កូនកាំបិត​ចាក់ ទៅលើ​ជនរងគ្រោះ​ឈ្មោះ ស៊ុយ សា​រ៉ា​យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កម្មករ​ទូក​នេសាទ ចំនួន​២ កាំបិត​ត្រូវចំ​ស្មា​ខាងស្ដាំ​របួសធ្ងន់ ហើយ​ជនសង្ស័យក៏​រត់គេចខ្លួន តែ​មិន​រួច ក៏ត្រូវ​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បានតែ​ម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ ក៏​បញ្ជូន​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V/S

​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពី​ហិង្សា​ដោយ​ចេតនា​

​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពី​ហិង្សា​ដោយ​ចេតនា​

​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពី​ហិង្សា​ដោយ​ចេតនា​