រមណីយដ្ឋាន​ទឹកជ្រោះ​លែង​ប៉ូ​ក​ប្រ៉ះ​

Sanofi

​ទឹកជ្រោះ​លែង​ប៉ូ​ក​ប្រ៉ះ មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំរ​មនា ស្រុក​សែន​មនោ​រម្យ មាន​ចម្ងាយ​ផ្លូវ​ប្រហែល​១២-១៣​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ។ រមណីយដ្ឋាន​ទឹកជ្រោះ​លែង​ប៉ូ​ក​ប្រ៉ះ​មាន​ទឹកជ្រោះ​ធម្មជាតិ ព្រៃភ្នំ ខ្យល់ អាកាស​ល្អ​ស្រស់ត្រកាល និង មាន​ភ្នំ​ជាច្រើន ។

ទឹកជ្រោះ​លែង​ប៉ូ​ក​ប្រ៉ះ មាន​ល្បាក់ទឹក​ធ្លាក់​កម្ពស់​ប្រហែល ៨ ម៉ែត្រ និង មុខកាត់​ទទឹង​ប្រហែល ៣៩ ម៉ែត្រ នៅ​រដូវវស្សា និង រដូវប្រាំង​មុខកាត់​ទទឹង​ប្រហែល ២០ ម៉ែត្រ ។ ទឹក​នេះ​ហូរ​ជា​ល្បាក់​ជម្រាល ផ្នែក​ខាងក្រោម​មាន​អាង​ស្ដុក​ទឹក​យ៉ាង​ធំ ដែល​អាច​ហែល​ងូត​លេង ។ ក្រៅពី​មានទឹក​ធ្លា​ក់នៅ​តំបន់​នេះ​មាន​ដើមឈើ​ធំៗ​ជា​ម្លប់​យ៉ាង​ត្រជាក់ ។ (រមណីយដ្ឋាននេះស្ថិតនៅ ​ខេត្ត​មណ្ឌល​គី​រី​)


Related