រ៉ូមែនទិចមែន ! ឆ្លាក់រូបមិត្តស្រីកម្ពស់ ១ម៉ែត្រកន្លះ ដើម្បីសុំនាង រៀបការ

ចិន៖ បច្ចុប្បន្ននេះការសុំរៀបការ តាមវិធីប្លែកៗ និង ការធ្វើឲ្យភាគីខាងដៃគូស្នេហារបស់ខ្លួន មានភាពភ្ញាក់ផ្អើល ហើយ ចងចាំមិនភ្លេច កំពុងតែពេញនិយមជុំវិញពិភពលោក ដែលភាគីខាងបុរស តែងតែបង្កើត វិធីស្នើសុំ រៀបការប្លែកៗ តាមការនឹកឃើញរៀងៗខ្លួន។

រ៉ូមែនទិចមែន ! ឆ្លាក់រូបមិត្តស្រីកម្ពស់ ១ម៉ែត្រកន្លះ ដើម្បីសុំនាង រៀបការ

ក្នុងនោះដែរ បុរសម្នាក់មានឈ្មោះ Shi Xuan ដែលជានិស្សិត រៀនផ្នែកសិល្បៈម្នាក់ បានរួមសហការណ៍ ជាមួយ មិត្តភក្តិ របស់គាត់ ចំនួន​៥នាក់ទៀត  ដើម្បីឆ្លាក់រូបលើដីខ្សាច់ ចេញជារូបមិត្តស្រីរបស់គាត់ មួយជំហរខ្លួន ដើម្បីសុំ មិត្តស្រីរបស់គាត់ រៀបការ ។

ចម្លាក់ធ្វើពី ដីខ្សាច់ ដែលនិស្សិតនៃវិទ្យាស្ថានវិចិត្រសិល្បៈ Hebei រូបនេះ បានបង្កើតឡើង មានកម្ពស់ ១ម៉ែត្រ កន្លះ មានរាងជា ពីរ៉ាមីតដោយ មួយផ្នែកនៃចម្លាក់នេះគឺ ឆ្លាក់ជា រូបមិត្តស្រីរបស់គាត់ និង សរសេរអក្សរថា « I Love You » ។ លោក Shi Xuan ក៏បាននិយាយថា ចម្លាក់ពីដីខ្សាច់នេះ មានដូចរូបរាងពិតរបស់ មិត្តស្រីគាត់ស្ទើរតែ ៨០ភាគរយ។

រ៉ូមែនទិចមែន ! ឆ្លាក់រូបមិត្តស្រីកម្ពស់ ១ម៉ែត្រកន្លះ ដើម្បីសុំនាង រៀបការ
មិត្តភក្តិរបស់លោក Shi Xuan ចូលរូមធ្លាក់រូបចម្លាក់នេះ

យ៉ាងណាមិញ បន្ទាប់ពី មិត្តស្រី របស់គាត់បានឃើញ រូបភាពរបស់នាង ដែលត្រូវបាន ឆ្លាក់លើដីខ្សាច់ និង ​រួមជា មួយ ការអបអរ ពីមិត្តភក្តិជាច្រើននាក់មក  មិត្តស្រីរបស់ លោក Shi Xuan បានទទួលការ សុំរៀបការដ៏ភ្ញាក់ផ្អើល នេះ និង ព្រមពាក់ចិញ្ចៀនស្នើសុំរៀបការពី លោក Shi Xuan ផងដែរ ៕

រ៉ូមែនទិចមែន ! ឆ្លាក់រូបមិត្តស្រីកម្ពស់ ១ម៉ែត្រកន្លះ ដើម្បីសុំនាង រៀបការ
រ៉ូមែនទិចមែន ! ឆ្លាក់រូបមិត្តស្រីកម្ពស់ ១ម៉ែត្រកន្លះ ដើម្បីសុំនាង រៀបការ
រ៉ូមែនទិចមែន ! ឆ្លាក់រូបមិត្តស្រីកម្ពស់ ១ម៉ែត្រកន្លះ ដើម្បីសុំនាង រៀបការ
មិត្តស្រីលោក Shi Xuan បានទទួលការស្នើសុំរៀបការនេះ

ប្រភព

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត