Huawei Honor 5X ទូរស័ព្ទប្រើក្រញៅដៃ តែតម្លៃអាចមិនដល់ 200$

Huawei Honor 5X ទូរស័ព្ទប្រើក្រញៅដៃ តែតម្លៃអាចមិនដល់ 200$

បន្ទាប់ពី Huawei បានឈានជើងចូលប្រលូកក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូនកាលពីឆ្នាំ 2013 យើងសង្កេតឃើញថាភាពជោគជ័យរបស់ពួកគេ បានមានការវិវឌ្ឍខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំឥតស្រាកស្រាន្ត។ ដោយឡែកក្នុងថ្ងៃនេះសារព័ត៌មានថ្មីមួយបានចុះផ្សាយថា Huawei Honor 5x អាចនឹងជាស្មាតហ្វូនថ្មីមួយទៀត ដែលត្រៀមបង្ហាញខ្លួនក្នុងថ្ងៃទី 27 សប្តាហ៍ក្រោយនេះ ជាមួយនឹងមុខងារពិសេសៗជាច្រើនដែលបានភ្ជាប់មកស្រាប់នៅលើម៉ាសុីន។ ជាក់ស្តែងក្នុងថ្ងៃនេះផ្ទាំងផ្សព្វផ្សាយថ្មីមានចំណងជើងថា "One More Thing" ដោយគ្រប់គ្នាគេជឿថានឹងមានឈ្មោះ Honor 5X បង្ហាញខ្លួន ក្នុងពេលខាងមុខ ដោយការរំពឹងទុកនូវលក្ខណៈសម្បត្តិម៉ាសុីន គឺវានឹងមានអេក្រង់ធំទំហំ 5.5 អុីញ តួខ្លួនស្រដៀងទៅនឹង P8 ហើយវាមានកាមេរ៉ាក្រោយ 13MP បូករួមនឹងកាមេរ៉ាមុខ 5MP. លើសពីនេះទៅទៀតវានឹងដំណើរការនៅលើប្រភេទ RAM ចំនួន 2 ខុសគ្នា មួយម៉ូឌែលមាន RAM 2GB និងមួយទៀតមាន RAM 3GB.
Huawei Honor 5X ទូរស័ព្ទប្រើក្រញៅដៃ តែតម្លៃអាចមិនដល់ 200$ 5X ដែលជាសាមាជិកគ្រួសារថ្មីរបស់ Huawei 4x នឹងអាចប្រើប្រាស់នូវប្រព័ន្ធស្កេនក្រញៅដៃបានយ៉ាងល្អ ជាមួយនឹងតួខ្លួនមានរូបរាងយ៉ាងស្រស់ស្អាត ហើយវាអាចនឹងចេញលក់នាចុងឆ្នាំនេះ ជាមួយនឹងតម្លៃ 157$ សំរាប់ទំហំអង្គចងចាំ 16GB / RAM 2GB និងតម្លៃ 188$ សំរាប់ទំហំអង្គចងចាំ 16GB / RAM 3GB. សំរាប់តម្លៃមួយនេះ វាអាចជាតម្លៃដ៏វិសេសមួយទៀត ដែលយើងអាចយកទៅប្រៀបធៀបគ្នាបាន ជាមួយស្មាតហ្វូន On5/On7 ដែលនឹងត្រៀមចេញលក់ស្របពេលជាមួយគ្នាតែម្តង។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Huawei Honor 5X ទូរស័ព្ទប្រើក្រញៅដៃ តែតម្លៃអាចមិនដល់ 200$
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Huawei Honor 5X ទូរស័ព្ទប្រើក្រញៅដៃ តែតម្លៃអាចមិនដល់ 200$

ចុះថ្ងៃទី 23 ខែតុលា ឆ្នាំ 2015 ម៉ោង 09:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ