ដើមអំ​ពិល​​ដែល​អាច​បង្ក​គ្រោះថ្នាក់ត្រូវ​មន្ទីរ​សា​​ធា​រណការ​​កាប់​​​ចោល និងដាក់​​ដាំ​​ថ្មី​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៥ នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​កាប់​ដើម​អំពិល​ដែល​មាន​សភាព​ពុក​ផុយ​ប្រហោង​ក្នុង ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ណាមួយ ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​២៤០ ក្នុង​ខណ្ឌដូនពេញ ហើយ​បន្ទាប់​ពី​កាប់​រួច ត្រូវ​ដាំ​ដើម​អំពិល​ថ្មី​ជំនួស​វិញ​។