អាជ្ញាធរ ម៉ិចស៊ីកូ រកឃើញ ផ្លូវក្រោមដី ដ៏ទំនើប មួយទៀត និងកញ្ឆា ជាង ១០តោន

ម៉ិចស៊ីកូ៖ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២២ ខែតុលា កន្លងទៅនេះ អាជ្ញាធរម៉ិចស៊ីកូ បានឲ្យដឹងថា ពួកគេរិបអូសបាន កញ្ឆា ចំនួន១០តោន នៅក្នុងផ្លូវក្រោមដី ដែលមានប្រព័ន្ធផ្លូវរថភ្លើង ពង្រីកចូលទៅក្នុង ទីក្រុង San Diego នៃរដ្ឋ California ដែលបានបង្កើតឡើង ដើម្បីរត់ពន្ធ គ្រឿងញៀនខុសច្បាប់ ពីទីក្រុង Tijuana (ម៉ិចស៊ីកូ) ចូលទៅ សហរដ្ឋអាមេរិក។

អាជ្ញាធរ ម៉ិចស៊ីកូ រកឃើញ ផ្លូវក្រោមដី ដ៏ទំនើប មួយទៀត និងកញ្ឆា ជាង ១០តោន
ផ្លូវក្រោមដី ដែលទើបនឹងរកឃើញ

មន្រ្តីសន្តិសុខរបស់រដ្ឋាភិបាលម៉ិចស៊ីកូ សុំមិនបញ្ចេញឈ្មោះ ២រូប បាននិយាយថា ផ្លូវក្រោមដី សម្រាប់រត់ពន្ធ គ្រឿងញៀន នៅតាមបណ្តោយព្រំដែន ម៉ិចស៊ីកូ-សហរដ្ឋអាមេរិក នោះ គឺជាកម្មសិទ្ធិ របស់ស្តេចរត់ពន្ធ គ្រឿងញៀន Joaquin 'El Chapo' Guzman ដែលបានរត់គេចខ្លួន ចេញពីគុក តាមផ្លូវក្រោមដី កាលពីខែកក្កដា កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ផ្លូវក្រោមដីដែលទើបនឹងរកឃើញ កាលពីថ្ងៃពុធ ទី២១ នោះ មានជម្រៅ ២.៧ម៉ែត្រ និងមានប្រវែង ៨០០ម៉ែត្រ ហើយត្រូវបានគេ ជឿជាក់ថា ជាផ្លូវក្រោមដីសម្ងាត់ វែង និងទំនើប បំផុត នៅព្រំដែន សហអាមេរិក-ម៉ិចស៊ីកូ ដោយសារតែវា ត្រូវបានគេបើកភ្លើងបំភ្លឺ និងធ្វើឲ្យមានខ្យល់ចេញចូល គ្រប់គ្រាន់ ហើយថែមទាំង សាងសង់ឡើង ជាមួយនឹងធ្នឹមលោហៈ ដើម្បីបង្កាការបាក់រលំ ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា តើមានថ្នាំញៀន បានរត់ពន្ធ ចេញ-ចូល តាមផ្លូវនោះ ទៅសហរដ្ឋអាមេរិក ហើយឬនៅ ខណៈលោក Lauren Mack អ្នកនាំពាក្យ នៃមន្រ្តីអន្តោប្រវេសន៍ និងគយ នៃសហរដ្ឋអាមេរិក បានបដិសេធ សូមមិនបញ្ចេញមតិ។ ជាមួយគ្នានេះដែរ វាក៏មិនទាន់ច្បាស់ នៅឡើយទេថា តើក្រុមរត់ពន្ធ គ្រឿងញៀនមួយណា ជាអ្នកបង្កើតផ្លូវក្រោមដី ដ៏អស្ចារ្យនោះ ប៉ុន្តែគេបានដឹងថា នៅក្នុងតំបន់ ខាងលើនោះ ភាគច្រើនត្រូវបានគ្រប់គ្រង ដោយស្តេចរត់ពន្ធគ្រឿងញៀន សញ្ជាតិម៉ិចស៊ីកូ Joaquin 'El Chapo' Guzman។

អាជ្ញាធរ ម៉ិចស៊ីកូ រកឃើញ ផ្លូវក្រោមដី ដ៏ទំនើប មួយទៀត និងកញ្ឆា ជាង ១០តោន
ស្តេចរត់ពន្ធគ្រឿងញៀន សញ្ជាតិម៉ិចស៊ីកូ Joaquin 'El Chapo' Guzman

ប៉ូលីសម៉ិចស៊ីកូបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីផ្លូវក្រោមដីនោះថា មានមនុស្សចំនួន ១៦នាក់ មានអាយុចាប់ពី ២១ ដល់ ៥០ឆ្នាំ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹង ការជួញដូរគ្រឿងញៀន ហើយនឹងគ្រឿងញៀន ដែលបានខ្ទប់រួចរាល់ ចំនួន ៨៧៣កញ្ចប់ ស្មើនឹង ១០តោន។

អាជ្ញាធរ ម៉ិចស៊ីកូ រកឃើញ ផ្លូវក្រោមដី ដ៏ទំនើប មួយទៀត និងកញ្ឆា ជាង ១០តោន
គ្រឿងញៀន ដែលបានខ្ទប់រួចរាល់ ចំនួន ៨៧៣កញ្ចប់

គួររំលឹកផងដែរថា ផ្លូវក្រោមដីដែលបំពាក់ដោយ ឧបករណ៍ទំនើបៗ ជាច្រើន ត្រូវបានរកឃើញ នៅតាមបណ្តោយ ព្រំដែន សហរដ្ឋអាមេរិក-ម៉ិចស៊ីកូ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ។ រដ្ឋ San Diego (សហរដ្ឋអាមេរិក) និង ទីក្រុង Tijuana (ម៉ិចស៊ីកូ) គឺជាតំបន់ពេញនិយមបំផុត ព្រោះថានៅនោះ មានសណ្ឋានដី ជាប្រភេទដីឥដ្ឋ ងាយស្រួលក្នុងការជីក ហើយតំបន់ទាំង២ សុទ្ធតែមានឃ្លាំងផ្ទុកទំនិញ ដែលផ្តល់ឲ្យ សម្រាប់ផ្ទុករថយន្ត និងឧបករណ៍ធុនធ្ងន់ ជាដើម៕

អាជ្ញាធរ ម៉ិចស៊ីកូ រកឃើញ ផ្លូវក្រោមដី ដ៏ទំនើប មួយទៀត និងកញ្ឆា ជាង ១០តោន
ផ្លូវក្រោមដី ដែលទើបនឹងរកឃើញ

អាជ្ញាធរ ម៉ិចស៊ីកូ រកឃើញ ផ្លូវក្រោមដី ដ៏ទំនើប មួយទៀត និងកញ្ឆា ជាង ១០តោន

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត