Aguero ​ថត​រូប selfies ​ជាមួយ ស៊ី ជីនពីង ​និង Cameron ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល

Aguero ​ថត​រូប selfies ​ជាមួយ ស៊ី ជីនពីង ​និង Cameron ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល

Sergio Aguero ​បាន​បង្ហោះ​រូប​ថត selfies ​មួយ​សន្លឹក​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស David Cameron ​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម Manchester City ​ដែល​បង្ក​ជា​ចម្ងល់​កាន់​តែ​ខ្លាំង​ថា ថ្នាក់​ដឹក​នាំ​កំពូល​២​នាក់​នេះ​ជា​អ្នក​គាំទ្រ​របស់​មេឃ​ខៀវ​ឬ​យ៉ាង​ណា។

 

Aguero ​ថត​រូប selfies ​ជាមួយ ស៊ី ជីនពីង ​និង Cameron ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល

 

ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ផ្តើម​ធ្វើ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ នៅ​ប្រទេស​អង់គ្លេស​តាំង​ពី​ថ្ងៃ​អង្គារ​ទី​២០​តុលា ហើយ​រហូត​ដល់​ម្សិលមិញ​នេះ លោក និង​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ការ​ហ្វឹកហាត់​របស់​ក្រុម Man City ​ផ្ទាល់។ ការ​ធ្វើ​ដំណើរ​ទៅ​នោះ​ដែរ គឺ​អម​​ដោយ​​អតីត​កីឡាករ​ចិន​ម្នាក់​ឈ្មោះ Sun Jihai ​ដែល​ធ្លាប់​លេង​នៅ​ទី​នោះ​និង​ជា​កីឡាករ​ចិន​ដំបូង​គេ​ដែល​រក​គ្រាប់​បាល់​បាន​នៅ​លីក​កំពូល​អង់គ្លេស។ ​ក្នុង​ឱកាស​នោះ​ដែរ  Aguero ​បាន​សុំ​បុរស​ខ្លាំង​ទាំង​ពីរ​ថត​រូប​ជុំ​គ្នា​មួយ​សន្លឹក ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​នានា ទើប​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​តែ​ម្ដង។

 

គ្មាន​ប្រភព​ច្បាស់​ការ​ណា​មួយ បាន​ចេញ​មក​បញ្ជាក់​ថា​ប្រធានាធិបតី​ចិន​ខាង​លើ​ជា​អ្នក​គាំទ្រ Man City ​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​​​ស្និទ្ធ​នឹង​លោក​បាន​បញ្ជាក់​ថា ​បុរស​ខ្លាំង​នៅ​អាស៊ី​រូប​នេះ​ចូល​ចិត្ត​មើល​ក្រុម​មេឃ​ខៀវ​ជាង​គេ​នៅ​អង់គ្លេស។

 

Aguero ​ថត​រូប selfies ​ជាមួយ ស៊ី ជីនពីង ​និង Cameron ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល

 

 

ក្រោយ​ពី​ចូល​មើល​ក្រុម Man City ហើយ លោក ស៊ី ជីនពីង​ និង Cameron ​ក៏​ចូល​ទៅ​មើល​សារមន្ទីរ​បាល់​ទាត់​ផង​ដែរ ដើម្បី​ទៅ​មើល​បាល់​ដំបូង​គេ​ ដែល​ប្រើ​ក្នុង​ការ​ប្រកួត​បាន​រង្វាន់ World Cup ៕

 

ចុច​អាន៖ អតីត​កីឡាករ​ប្រេស៊ីល ទទូច​សុំ Coutinho កុំ​ឲ្យ​ទៅ Barcelona

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail