កីឡាករ​ណា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ក្នុង​ការ​ប្រកួត​ Manchester derby

កីឡាករ​ណា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ក្នុង​ការ​ប្រកួត​ Manchester derby

ក្រុម​ខ្លាំង​រួម​ទីក្រុង​គឺ Manchester United និង Manchester City នឹង​ត្រូវ​ប្រឈម​មុខ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​​ចុង​សប្ដាហ៍​នេះ ​​​ក្របខ័ណ្ឌ Premier League ដែល​ការ​​ប្រកួត​រវាង​ក្រុម​ធំ​ទាំង​ពីរ​គេ​ឲ្យ​ឈ្មោះ​ថា Manchester derby។ មុន​នឹង​ការ​ប្រកួត​មក​ដល់​មក​មើល​ស្ថិតិ​ តើ​កីឡាករ​ក្រុម​ទាំង​ពីរ​ រូប​ណា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ក្នុង​ការ​ប្រកួត​​ក្រុម​ក្នុង​ទីក្រុង Manchester ទាំង​២។

 

កីឡាករ​ណា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ក្នុង​ការ​ប្រកួត​ Manchester derby

 

យោង​តាម​ស្ថិតិ​របស់សារព័ត៌មាន Mirror​ បាន​បង្ហាញ​ថា​ កីឡាករ​​ Wayne Rooney របស់ Man United ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ ពោល​គឺ​១១​គ្រាប់ នេះ​បើ​គិត​​តែ​​ការ​ប្រកួត​រវាង​​ក្រុម​ខ្លាំង​ទាំង​ពីរ​ត្រឹម​ឆ្នាំ ១៩៩២។ នៅ​សប្ដាហ៍​​នេះ Rooney នឹង​ប្រកួត​ Manchester derby ជា​លើក​ទី​២៤។

 

ចំណែក​ឯ​វីរបុរស​របស់ Man United កីឡាករ Eric Cantona ឈរ​ចំណាត់​ថ្នាក់​លេខ​២​រក​បាន​៨​គ្រាប់​។ អ្វី​ដែល​ពិសេស​៧​ប្រកួត​របស់ Cantona លេង​ទល់​នឹង Man City​ គឺ​មិន​ដែល​ចាញ់​ឡើង ឈ្នះ​៦ ស្មើ​ ១ មាន​ន័យ​ថា​គេ​អាច​រក​បាន​១,១​គ្រាប់​ក្នុង១​ប្រកួត។ ខណៈ​ដែល​ខ្សែប្រយុទ្ធ Sergio Aguero របស់​ Man City​ ឈរ​លេខ​៣ រក​បាន​៨​គ្រាប់​​ក្នុង​៩​ប្រកួត ​មធ្យមភាគ​គេ​រក​បាន​ ០,៩​គ្រាប់​ក្នុង​១​ប្រកួត។

 

 

កីឡាករ​ណា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ក្នុង​ការ​ប្រកួត​ Manchester derby

 

អតីត​កីឡាករ Man United គឺ​ Paul Scholes និង Ruud van Nistelrooy ស្ថិត​នៅ​លេខ​ ៤ និង​៥។ Scholes ស៊ុត​​បញ្ចូល​ទី​បាន​៧​គ្រាប់​ក្នុង​២៦​​ប្រកួត ឯ van Nistelrooy រក​បាន​៦​គ្រាប់​ចំណោម​៧​ប្រកួត។ ចំណាត់​ថ្នាក់​លេខ​៦​បាន​ទៅ​អតីត​ខ្សែ​ប្រយុទ្ធ​ Man City​ Edin Dzeko សម្រេច​គ្រាប់​បាល់​បាន​៥​គ្រាប់​។

 

សម្រាប់​កីឡាករ​ដែល​រក​បាន​៤​គ្រាប់​មាន​ដូច​ជា Carlos Tevez នេះ​បើ​គិត​ទាំង​គេ​លេង​ទាំង​ក្នុង​ក្រុម Man City​ និង Man United, Cristiano Ronaldo, Yaya Toure, Andrei Kanchelskis និង Niall Quinn ។

 

ចុច​អាន៖ បុរស​ម្នាក់​រត់​ចូល​ទីលាន​​ បាន​ឱប​ CR7 ដូច​បំណង​ មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror