បើក​ឡាន​បណ្ដើរ​ ឆ្លៀត​កាន់​ក្បាល​មេក្រូ​ពណ៌​មាស​ច្រៀង​បណ្ដើរ​ ជាប់​ជុច​ប៉ូលិស​

បើក​ឡាន​បណ្ដើរ​ ឆ្លៀត​កាន់​ក្បាល​មេក្រូ​ពណ៌​មាស​ច្រៀង​បណ្ដើរ​ ជាប់​ជុច​ប៉ូលិស​

នារី​បើក​រថយន្ត​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ផាក​ពិន័យ​ បន្ទាប់​ពី​វីដេអូ​បង្ហាញ​រូប​នាង​កាន់​ក្បាល​មេក្រូ​ច្រៀង​ពេល​កំពុង​បើក​បរ​ លេច​វត្ត​មាន​លើ​អនឡាញ​រួច​មក។ នេះ​បើ​យើង​តាម​សារព័ត៌មាន​ Chengdu Evening News ​របស់​ចិន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

 

បើក​ឡាន​បណ្ដើរ​ ឆ្លៀត​កាន់​ក្បាល​មេក្រូ​ពណ៌​មាស​ច្រៀង​បណ្ដើរ​ ជាប់​ជុច​ប៉ូលិស​

 

វីដេអូ​នោះ​ត្រូវ​បាន​ថត​ដោយ​អ្នក​ដំណើរ​ក្នុង​រថយន្ត​ផ្សេង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បង្ហាញ​ឲ្យ​ឃើញ​នារី​ម្នាក់​ហាក់​កំពុង​ស្រវឹង​ខ្លាំង​ កាន់​ក្បាល​មេក្រូ​ពណ៌​មាស​​ច្រៀង​ ដូច​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ដែរ។ នាង​បាន​ប្រើ​ដៃ​ស្ដាំ​តែ​ម្ខាង​ដើម្បី​បញ្ជា​ចង្កូត។

 

ក្រោយ​វីដេអូ​លេច​លើ​អនឡាញ​ ប៉ូលិស​ចរាចរណ៍​ក្រុង​ Chengdu​ ប្រទេស​ចិន​ បាន​​ណែនាំ​នាង​​​​អំពី​សុវត្ថិភាព​ចរាចរណ៍​ ព្រម​ទាំង​ផាក​ពិន័យ​អ្នក​បើក​បរ​ស្រី​រូប​នេះ​ចំនួន​ ២០០​យាន់​ (៣១,៥​ដុល្លារ)។

 

 

ថ្វីត្បិត​តែ​តម្លៃ​ផាក​ពិន័យ​មាន​ចំនួន​តិច​ក្ដី​ ប៉ុន្តែ​ចំនួន​ការ​រិះគន់​តាម​អនឡាញ​គឺ​មាន​សន្ទុះ​ខ្លាំង​ ដោយ​អ្នក​ខ្លះ​ថែម​ទាំង​ស្នើ​ឲ្យ​ដក​ហូត​យក​ប័ណ្ណ​បើក​បរ​របស់​នាង​តែ​ម្ដង៕

 

បើក​ឡាន​បណ្ដើរ​ ឆ្លៀត​កាន់​ក្បាល​មេក្រូ​ពណ៌​មាស​ច្រៀង​បណ្ដើរ​ ជាប់​ជុច​ប៉ូលិស​

 

បើក​ឡាន​បណ្ដើរ​ ឆ្លៀត​កាន់​ក្បាល​មេក្រូ​ពណ៌​មាស​ច្រៀង​បណ្ដើរ​ ជាប់​ជុច​ប៉ូលិស​

 

ចុចអាន៖  អ្នកគ្រូវិទ្យាល័យនៅ​កូរ៉េ​ស្អាតខ្លាំង ​ឡើង​ល្បី​សាលា

 

 

ប្រភព៖ Chengdu Evening News