រុស្ស៊ី ​ត្រៀម​បង្កើត​មូលដ្ឋាន​យោធា​៣​បន្ថែម មាន​ចម្ងាយ​តែ​៤៨២​Km ពី​អាមេរិក

រុស្ស៊ី ​ត្រៀម​បង្កើត​មូលដ្ឋាន​យោធា​៣​បន្ថែម មាន​ចម្ងាយ​តែ​៤៨២​Km ពី​អាមេរិក

ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ចង់​​បង្កើត​មូលដ្ឋាន​ទ័ព​៣​កន្លែង​ផ្សេង​គ្នា​នៅ​លើ​មហាសមុទ្រ​ទឹកកក​អាក់ទិច ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​គំរាម​កំហែង​ខ្លាំង​ដល់​សហរដ្ឋ​អាមេរិក ព្រោះ​ថា​មូលដ្ឋាន​ទាំង​នោះ​មាន​ចម្ងាយ​តែ​៤៨២​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ទឹក​ដី​អាមេរិក។

 

រុស្ស៊ី ​ត្រៀម​បង្កើត​មូលដ្ឋាន​យោធា​៣​បន្ថែម មាន​ចម្ងាយ​តែ​៤៨២​Km ពី​អាមេរិក

 

ដូច​ដែល​ពិភព​លោក​បាន​ឃើញ​ស្រាប់ កង​កម្លាំង​រុស្ស៊ី​បាន​បង្ហាញ​សាច់ដុំ​នៅ​ប្រទេស​ស៊ីរី​រួច​ជា​ស្រេច ដោយ​បើក​ការ​វាយ​ប្រហារ​លើ​ក្រុម ISIS ​ទាំង​ជើង​អាកាស និង​បាញ់​មីស៊ីល​ពី​ចម្ងាយ​។ ខណៈ​ដែល​ពេល​នេះ​ទៀត​សោត គោល​នយោបាយ​របស់​លោក​បា្លឌីមៀ ពូទីន ​បាន​បោះ​ជំហាន​មួយ​ទៀត​ហើយ គឺ​ត្រៀម​បង្កើត​មូលដ្ឋាន​ទ័ព​ជើង​គោក​៣​ទៀត​នៅ​លើ​សមុទ្រ​ទឹកកក​អាក់ទិច ដែល​មាន​ចម្ងាយ​កៀក​នឹង​អាមេរិក​ខ្លាំង។

 

មិន​ត្រឹម​តែ​កៀក​ទៅ​អាមេរិក​នោះ​ទេ ទីក្រុង​មូស្គូ (Moscow )​ក៏​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​បង្កើត​មូលដ្ឋាន​ទ័ព​មួយ​ទៀត​ដែរ​នៅ​លើ​កោះ Kurile ​ដែល​ដែន​កោះ​មួយ​នេះ​មាន​ចម្ងាយ​តែ​៣២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ជប៉ុន។ ប្រសិន​បើ​គម្រោង​នេះ​បាន​សម្រេច​ទៀត​នោះ គិត​ត្រឹម​បច្ចុប្បន្ន​មូលដ្ឋាន​ទ័ព​រុស្ស៊ី​មាន​គ្រប់​ជ្រុង​ទាំង​៤​អស់​ទៅ​ហើយ នៅ​ទ្វិប​អាស៊ី​ទាំង​មូល។ បញ្ហា​នេះ​ដែរ ទីក្រុងWashington ​និង Beijing ​កំពុង​តែ​ត្រៀម​យុទ្ធ​សាស្ត្រ​រៀង​ខ្លួន ចំពោះ​មហិច្ឆតា​របស់​លោក​ពូទីន​នេះ។

 

រុស្ស៊ី ​ត្រៀម​បង្កើត​មូលដ្ឋាន​យោធា​៣​បន្ថែម មាន​ចម្ងាយ​តែ​៤៨២​Km ពី​អាមេរិក

 

ដោយ​ការ​វាត​ទី​ដាក់​កង​កម្លាំង​​​នេះ​ដែរ ត្រូវ​បាន​អ្នក​វិភាគ​និយាយ​ថា​ប្រទេស​រុស្ស៊ី​កំពុង​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចំពោះ​ការ​ឈ្លានពាន​ពី​ប្រទេស​ផ្សេង​ៗ ​ឬ​មាន​សង្គ្រាម​លោក​លើក​ទី​III ជា​ពិសេស​អាមេរិក​តែ​ម្ដង។ ហើយ​ការ​បញ្ចេញ​សាច់ដុំ​នេះ​ដែរ ក៏​បាន​បង្ហាញ​ឱ្យ​ពិភព​លោក​ដឹង​ដែរ​ថា រុស្ស៊ី​ស្ងាត់​តែ​មិន​អាច​មាន​ប្រទេស​ណា​មក​ធ្វើ​បាប​បាន​ទេ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ express , dailymail