ខាង​ Facebook ​ឲ្យ​ដំណោះ​ស្រាយ​ហើយ​តើ ​ទាក់ទង​កម្មវិធី​ខ្លួន​ស៊ី​ថ្ម​​ iPhone ​ខ្លាំង!

ខាង​ Facebook ​ឲ្យ​ដំណោះ​ស្រាយ​ហើយ​តើ ​ទាក់ទង​កម្មវិធី​ខ្លួន​ស៊ី​ថ្ម​​ iPhone ​ខ្លាំង!

ប្រើ​សិន​បើ​អ្នក​កំពុង​ជួប​បញ្ហា​ទូរសព្ទ​ iPhone ​របស់​អ្នក​ឆាប់​អស់​ថ្ម​ ហើយ​អ្នក​ជឿ​ថា​ប្រាកដ​ជា​បណ្ដាល​មក​ពី​កម្មវិធី​ Facebook app ​​នោះ​ការ​សង្ស័យ​​របស់​អ្នក​ពិត​ជា​ត្រឹម​ត្រូវ​ហើយ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​អ្នក​គ្រប់គ្រង​ផ្នែក​វិស្វកម្ម​របស់​ក្រុមហ៊ុន​ Facebook​ លោក​ Ari Grant ​បាន​ចេញ​មក​អះ​អាង​ថា​ ក្រុមហ៊ុន​បណ្ដាញ​សង្គម​របស់​លោក​បាន​ធ្វើ​ការ​វិភាគ​រក​បញ្ហា​ចម្បង​ពីរ​ ឬ​បី​ ដើម្បី​ឲ្យ​ដឹង​ថា​ វា​ពិត​ជា​កម្មវិធី​ Facebook ​app ​មែន​ឬ​ដែល​បណ្ដាល​ឲ្យ​ទូរសព្ទ​ iPhone ​ឆាប់​អស់​ថ្ម។

 

ខាង​ Facebook ​ឲ្យ​ដំណោះ​ស្រាយ​ហើយ​តើ ​ទាក់ទង​កម្មវិធី​ខ្លួន​ស៊ី​ថ្ម​​ iPhone ​ខ្លាំង!

 

ក្នុង​ការ​ធ្វើ​តេស្ដ​នោះ​ Facebook ​បាន​រក​ឃើញ​បញ្ហា​​ធ្វើ​ឲ្យ​ iPhone ​ឆាប់​អស់​ថ្ម​គឺ​បណ្ដាល​មក​ពី​ “CUP spin” ​នៅ​ក្នុង​កូដ​របស់​ App​ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​កំណត់​បាន​បញ្ហា​ទាក់​ទង​នឹង​សំឡេង​ដែរ។ ពេល​ខ្លះ​ក្រោយ​ពី​មើល​វីដេអូ​រួច​ អ្នក​ប្រើប្រាស់​ iPhone ​ខ្លះ​តែង​បើក​កម្មវិធី​ Facebook ​app ​ចោល​ ដោយ​ដាក់​​​សំឡេង​​​ជា​ Silent ​ឬ​ Open ​ដែល​នេះ​ជះ​ឥទ្ធិពល​ដល់​ថ្ម​របស់​ទូរសព្ទ​ដែរ។

 

ឥឡូវ​អ្នក​ប្រើប្រាស់​ iOS​ នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ឆាប់​អស់​ថ្ម​នេះ​បាន​ ដោយ​ធ្វើ​ការ​ Download ​នូវ​ Facebook app ​ចុង​ក្រោយ​ មក​ដំឡើង​ក្នុង​ទូរសព្ទ​របស់​ខ្លួន​ជា​ការ​ស្រេច។ Facebook app​ ចុង​ក្រោយ​គឺ​ត្រូវ​បាន​ខាង​ Facebook ​ដាក់​ឲ្យ​ទាញ​យក​ហើយ។

 

ខាង​ Facebook ​ឲ្យ​ដំណោះ​ស្រាយ​ហើយ​តើ ​ទាក់ទង​កម្មវិធី​ខ្លួន​ស៊ី​ថ្ម​​ iPhone ​ខ្លាំង!

 

ថ្វីត្បិត​តែ​ខាង​ Facebook ​អះ​អាង​ថា​ កម្មវិធី​ថ្មី​របស់​ខ្លួន​នឹង​មិន​ស៊ី​ថ្ម​ iPhone ​ខ្លាំង​ទៀត​ក្ដី​ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​ឲ្យ​ដឹង​ថា​ ខ្លួន​នៅ​តែ​បន្ដ​ធ្វើ​លើ​ការងារ​កែ​សម្រួល​ App​នេះ៕

 

ចុច​អាន៖ លេច​ចេញ​​គូ​ប្រជែង​ថ្មី​របស់ Honda MSX នឹង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ

 
ប្រភព៖  phonearena