រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ស៊េរី​ឆ្នាំ​២០១៥​ មួយ​គ្រឿង​នេះ​អត់​ពន្ធ​ តែ​អាច​ពាក់​ស្លាក​លេខ​បាន​យ៉ាង​ហ៊ឺហា​

​កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ សមត្ថកិច្ច​គយ​ចល័ត​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​កងកម្លាំង​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ បាន​ចាប់​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-5198​ មួយ​គ្រឿង​ អត់​បង់ពន្ធ​ នៅ​ម្តុំ​ផ្លូវ​ចូល​រោងចក្រ​ស្រា​បៀរ​ Tiger​ ឋិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​ចាប់​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ស​ ដ៏​ថ្មី​សន្លាង​ អត់​បង់ពន្ធ​នាំ​ចូល​នេះ​ គឺ​បែរជា​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-5198​ ចរាចរ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​ហ៊ឺហា​ទៅ​វិញ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សមត្ថកិច្ច​គប្បី​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ទៅ​លើ​ករណី​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ស​ អត់​បង់ពន្ធ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-5198​ នោះ​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​អាច​មានការ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​ដែរ​ឬទេ​ ហើយ​បើ​មានការ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​មែន​ គួរ​ចាត់់វិធានការ​ឲ្យ​ម្ចាស់​រថយន្ត​ទទួលទោស​ទណ្ឌ​តាម​ច្បាប់​ជា​ធរមាន​ ដើម្បី​ឲ្យ​រាងចាល​ និង​បង្ហាញ​អំពី​ឆន្ទៈ​បង្ក្រាប​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​ផង​ ៕​

រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ស៊េរី​ឆ្នាំ​២០១៥​ មួយ​គ្រឿង​នេះ​អត់​ពន្ធ​ តែ​អាច​ពាក់​ស្លាក​លេខ​បាន​យ៉ាង​ហ៊ឺហា​ រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ស៊េរី​ឆ្នាំ​២០១៥​ មួយ​គ្រឿង​នេះ​អត់​ពន្ធ​ តែ​អាច​ពាក់​ស្លាក​លេខ​បាន​យ៉ាង​ហ៊ឺហា​