មនុស្ស៤២នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបារាំង

បារាំង៖ យ៉ាងតិចណាស់មនុស្សប្រមាណ៤២នាក់ ភាគច្រើនជាមនុស្សចាស់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយក្នុងប្រទេស
បារាំងគ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលរថយន្តក្រុងមួយគ្រឿងបានបុកជាមួយនឹងរថយន្តធន់ធ្ងន់មួយ បណ្តាលឲ្យភ្លើងឆាបឆេះឡើង ក្នុងភាគនិរតីនៃប្រទេសបារាំង នៅថ្ងៃសុក្រ ទី២៣ តុលាម្សិលមិញ ដែលជាគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីបារាំង។ បើយោងតាមក្រុមមន្ត្រីពន្លត់អគ្គីភ័យ និងអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា អ្នករងគ្រោះបាត់បង់ជីវិតភាគច្រើន គឺត្រូវបានឆេះ ដោយសារភ្លើង ចំណែកឯអ្នកបើកបររថយន្តធន់ធ្ងន់ក៏ត្រូវបានស្លាប់ដែរ។ សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសបារាំង គឺបានកើតឡើងនៅក្នុងឆ្នាំ១៩៨២៕ 
មនុស្ស៤២នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបារាំង

TheMunite‬
TheMunite‬