ពលរដ្ឋ​ភ្ជួរ​ដី​ប្រទះឃើញ​គ្រាប់ AK៥៧ ចំនួន​២៥០​គ្រាប់​

ព្រៃវែង: ពលរដ្ឋ​ម្នាក់​បាន​ភ្ជួរ​ដី ស្រែ​នៅ​ខាង មុខផ្ទះ​របស់ខ្លួន ស្រាប់តែ ប្រទះឃើញ​គ្រាប់ AK៥៧ ចំនួន ១ កេះ ចំនួន ២៥0 គ្រាប់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត ១០ ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែកត្រែង ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ​ខេត្តព្រៃវែង ។​
 
​តាម​ប្រភពព័ត៌មាន​ពី លោក​វរសេនីយ៍ត្រី ជាង មុ​ន្ថា អធិការនគរបាល ស្រុក​ពាម​ជរ បានអោយដឹងថា មុនពេល​ប្រទះឃើញ​គ្រាប់​នេះ គឺ មានឈ្មោះ ស៊ឹម ភឿន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ ជា​ប្រជាពលរដ្ឋ មាន​ទីលំនៅ ភូមិ​ព្រែកត្រែង ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ បានចេញ​ដំណើរ​ទៅ​ស្រែ ដើម្បី​ភ្ជួរ​ដី ខាងមុខផ្ទះ​របស់ខ្លួន ស្រាប់តែ ប្រទះឃើញ​គ្រាប់ AK៥៧ ចំនួន ១ កេះ ចំនួន ២៥0 គ្រាប់ ពេលនោះ ឈ្មោះ ស៊ឹម ភឿន បានមក​រាយ ការណ៍​កា​រណ៍ ជូន​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ប៉ុស្តិ៍​អង្គរ​អង្គ ដើម្បី​ពិនិត្យមើល ។​

​ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយក៍​បាន​យក​គ្រាប់ AK៥៧ មក​រក្សាទុក​នៅ ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អង្គរ​អង្គ ៕V​/S