ផាន់ គ្រាន់សន្លប់ ឯ ឆៃ ដែនយួរជើង

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន EXPERT របស់ SEA-TV នា​ព្រឹក​ថ្ងៃទី​២៤​តុលា​អ្នក​ប្រដាល់​កម្ពុជា ២រូប​ដែល​សុទ្ធតែជា​ជើង​មិនធម្មតា​ត្រូវ​បរាជ័យ​ទាំង ២​នាក់ ។​

​    ​ផាន់ គ្រាន់​ក្លឹប​គុជ​សារ​កីឡា ដែល​ធ្លាប​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ Phlay Noy នោះ​លើក​នេះ​បែរជា​សន្លប់​ទៅវិញ ។ ពួកគេ​សុទ្ធតែ​ប្ដេជ្ញា​យកឈ្នះ​ឲ្យ​បាន​ដូចគ្នា​បន្ទាប់ពី​ពួកគេ​ប្រកួត​ ស្មើ​ពិន្ទុ​គ្នា​ម្ដងនោះ ។​

​    ​ផាន់ គ្រាន់​ដែលជា​ប់​ជម្រើសជាតិ​ប្រដាល់​សាកល​ផង​នោះគេ​រំពឹងថា​នឹង​ប្រើ​ កណ្ដាប់ដៃ​ដើម្បី​ផ្ដួល​គូប្រកួត​តែ​ផ្ទុយទៅវិញ Phlay Noy គេ​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ផ្ដួល​ផាន់ គ្រាន់​ឲ្យ​ក្រោក​លែងរួច​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ២ ។ មួយ​ ដៃ​នេះ​អាជ្ញាកណ្ដាល​រាប់​ដល់ ៨ ក៏​ផាន់ គ្រាន់​នៅតែ​ក្រោក​មិន​រួច​ដដែល ។​

​     ​ចំពោះ​ឈឿន ឆៃ​ដែន​ក្លឹប​និរោធ​ន៍​មាស​ជ័យ​វិញ​នោះ​វិះ​តែ​នឹង​ប​ញ​បង់​ចោលការ​ប្រកួត​ នៅ​ទឹក​ទី ៣ ទៅហើយ​បន្ទាប់ពី​ត្រូវ​អ្នក​ប្រដាល់​ថៃ Phach Nam Ek ទាត់​ឲ្យ​យួរ​ឆ្វេង​នោះ ។​

​    ​ឆៃ​ដែន​ជា​អ្នក​នាំអាទិ៍​វាយប្រហារ​ជើង​ក្រោម​មុន​តែ​ត្រូវ​អ្នក​ប្រដាល់​ ថៃ Phach Nam Ek​វាយប្រហារ​សង​វិញ​ធ្វើ​ឲ្យ​ជើង​ស្ដាំ​របស់​ឆៃ​ដែន​មាន​បញ្ហា​ព្រមទាំង​ ដួល​ទៅលើ​សង្វៀន តែដោយសារ​ចុង​ទឹក​នោះ​បន្ទាប់ពី​អាជ្ញាកណ្ដាល​ រាប់ ៨ ហើយ​គេ​បន្ត​ការប្រកួត​បាន​ទៀត​រហូត​ចប់​ទឹក​ទី ៥ ។​

​    ​ឆៃ ដែន​ចាញ់ Phach Nam Ek ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​