ហេតុអ្វីឆ្នាំដំបូង ​នៃ​​​អាពាហ៍​ពិពាហ៍​​មាន​​សារ​សំខាន់​ខ្លាំង​ម្លេស?

គេនិយាយថា ​ការ​​រៀបកា​រ​ឆ្នាំ​ដំបូង​ពិត​ជា​សំខាន់​ ​ហើយ​ស្មើ​នឹង​ដំណាក់​កាល​ដែល​ពិបាក​បំផុត​នៅ​ក្នុង​ជីវិត​គូ​ស្វាមី​ភរិយា។​ មិនថា​ស្នេហា​នេះ​ អ្នក​បាន​ជ្រើស​រើស​ដោយ​ខ្លួនអ្នក​ ឬជា​ការ​ផ្សំផ្គុំ​​ពីឪពុក​ម្តាយ​ ​វា​តែង​តែ​មាន​រឿង​ត្រូវ​ដោះ​ស្រាយ​ក្នុង​កំឡុង​ពេល​ ១២ខែ​ដំបូង។

 

ហេតុអ្វីឆ្នាំដំបូង ​នៃ​​​អាពាហ៍​ពិពាហ៍​​មាន​​សារ​សំខាន់​ខ្លាំង​ម្លេស? 

ជីវិតរៀបការជារឿងមួយគួរឲ្យអ្នកយកចិត្តទុកដាក់បំផុត,​ហើយវា​អា​ចនឹង​មាន​ភាព​ប្រថុយ​ប្រថាន​ ហើយ​ក៏អាច​ជា​ដំណាក់​កាល​មាន​ក្តីសុ​ខ​ផងដែរ។​ ​ប៉ុន្តែ​ បន្ទា​ប់ពីមាន​រឿង​វិជ្ជមាន​ជាច្រើន​ដែល​អ្នក​ទទួល​បាន ​ទន្ទឹមនឹងនោះ​ក៏មាន​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ហើយ​បញ្ហា​គ្រប់​យ៉ាង​អាច​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ដំបូ​ង បន្ទាប់ពីរៀបការរួច។

 

ប្រសិន​បើ​គូស្វាមី​ភរិយា​ចេះយល់​ចិត្តគ្នា​​ ចេះ​សម្រប​សម្រួលគ្នា ​បញ្ហា​ទាំង​ឡាយ​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​ស្រួល។ ​តែប្រ​សិន​បើអ្នក​ស្ថិត​នៅ​ក្នុង​ការ​កំពុង​ស្វែង​យល់​ចិត្តគ្នា​នៅឡើយ​ នោះ​បាន​ន័យថា​ អ្នក​មិន​ទាន់​មាន​ភាព​ច្បាស់​នៅ​ឡើយ​​ទេ​ ​ប្រៀប​ដូច​អ្នក​កំពុង​ជិះ​រទេះ​ភ្លើង​លើ​អាកាស​​ចឹង​ដែរ។ ​គ្រួសារ​ដើរ​តួនាទី​សំខាន់​នៅក្នុង​ជីវិត​​គូស្វាមី​ភរិយា​ថ្មីថ្មោង ​ព្រោះ​គ្រួសារ​ ពីរ​បញ្ចូល​គ្នា​តែមួយ ​ដូច្នេះ​អ្នក​នឹង​ប្រឈម​មុខ​រឿងល្អ ​និង​ទាំង​រឿង​អាក្រក់។​

 

ខាងក្រោមនេះ ​ជា​មូល​ហេតុ​ធ្វើឲ្យ​ការ​រៀប​ការ​ឆ្នាំដំបូង​​មាន​​សារៈ​សំខាន់​បំផុត ​ហើយ​ក៏​ពិបាក​បំផុត​ដែរ៖

 

រៀនចែករំលែកពីអ្វីៗគ្រប់យ៉ាង

អ្វីដែលសំខាន់ត្រូវចេះចែករំលែកអ្វីៗ​គ្រប់យ៉ាង​ឲ្យគ្នា​ទៅ​វិញ​ទៅមក​នៅ​ក្នុង​ជីវិត​រៀបការ​ឆ្នាំ​ដំបូង​របស់​អ្នក។ ​សូម​ឲ្យ​គូ​ស្នេហ៏​របស់អ្នក​បាន​ដឹង​ពីរឿង​សំខាន់​​ជាមុន​សិន​ ដូចជា​អតីត​កាល​ និង​គោលដៅ​អនាគត​របស់អ្នក។ ​ចៀស​ឲ្យឆ្ងាយ​ពីភាព​មហន្តរាយ ​ព្រោះ​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ឈាន​ទៅ​រក​ការ​ចែក​ផ្លូវ​គ្នាបាន។​

 

អ្នកនៅពុំទាន់ស្គាល់ចិត្តគ្នា

ត្រៀមខ្លួនសម្រាប់អ្វីគួរឲ្យភ្ញាក់ផ្អើល។ ​នៅឆ្នាំ​ដំបូង​នៃជីវិតអាពាហ៏ពិពាហ៏របស់អ្នក មានរឿងដែលគួរឲ្យភ្ញាក់ផ្អើលកើតឡើងច្រើន ដូច្នេះគួរមានចិត្តវិជ្ជមាន និងរៀនរស់នៅជាមួយនឹងគូស្នេហ៏របស់អ្នក។ ត្រូវចំាថា គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះឡើយ មនុស្ស​ទោះ​ល្អ​យ៉ាង​ណា​​តែង​​តែ​​មាន​​​​កំហុស។

 

ជម្លោះនឹងកើតមានឡើង

ជម្លោះនឹងកើតមានឡើង មិនថាអ្វីដែលអ្នកព្យាយាមធ្វើ ដើម្បីឲ្យគេចផុតយ៉ាងណាក៏ដោយ។ យោងតាមអ្នកជំនាញបាន​ឲ្យដឹង​ថា ​ជម្លោះ​ជួយ​ឲ្យ​អ្នក​ទាំងពីរ​កាន់តែមានភាពស្និតស្នាលនឹងគ្នា ព្រោះអ្នកនឹងបានឃើញពីភាពអវិជ្ជមានរបស់ស្វាមី ឬភរិយា​​អ្នក។ ​តែ​ទោះបី​​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​អ្នក​ឈ្លោះ​គ្នា ​កុំ​ប្រើ​អំពើ​ហឹង្សា​លើគ្នា​ទៅ​បាន​ហើយ។​

 

បង្រួមគ្រួសារ

នៅពេលអ្នករៀបការរួច គ្រួសារ​ទាំង​សង​ខាង​ត្រូវ​បង្រួម​ចូល​គ្នា​តែ​មួយ។ ​ដូច្នេះ​ ​ត្រូវរៀន​ចេះ​ស្រឡាញ់​ និង​រស់នៅ​ជា​មួយគ្នា។ ​រៀន​ឲ្យ​ដឹងពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ជីវិត​អ្នក​មាន​គ្រួសារ​ ​និង​អ្នក​នៅ​តែ​ម្នាក់​ឯង។​

 

អ្នកត្រូវឆ្លងកាត់ឧបសគ្គ

នៅពេលអ្នករៀបការរួច ​មាន​ឧបសគ្គ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ។ ​គូស្វាមី​ភរិយា​គួរ​មាន​គំនិត​វិជ្ជមាន​ចំពោះគ្នា។ ​អ្នកក៏​នឹង​ត្រូវ​ប្រឈម​មុខ​នឹងភាព​​ចលាចល​​ក្នុង​ជីវិត​របស់អ្នក​ផងដែរ​ ​ដូច្នេះ​ត្រូវ​កាន់​ដៃ​គ្នា​ឲ្យ​ជាប់ ​ហើយ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ឆ្នាំ​ដំ​បូង​នេះ ​ជាមួយ​គ្នា​ឲ្យ​បានមិនត្រូវបោះបង់គ្នាឡើយ។

 

ដោយ៖ ដារ៉ា

ប្រភព៖​boldsky

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហេតុអ្វីឆ្នាំដំបូង ​នៃ​​​អាពាហ៍​ពិពាហ៍​​មាន​​សារ​សំខាន់​ខ្លាំង​ម្លេស?