កីឡាករ​នៅ Premier League ​២​នាក់ បញ្ជាក់​ថា​ខ្លួន​ជា​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស


កីឡាករ​នៅ Premier League ​២​នាក់ បញ្ជាក់​ថា​ខ្លួន​ជា​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស

ជាក់​ស្ដែង​ទៅ​មិន​ខ្វះ​ទេ កីឡាករ​បាល់​ទាត់​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា ប៉ុន្តែ​ពួកគេ​មិន​ដែល​និយាយ​ជា​សាធារណៈ​នោះ​ទេ ។ ដោយ​ពេល​នេះ មាន​កីឡាករ​លេង​អង់គ្លេស​២​នាក់​ហើយ ដែល​ហ៊ាន​ចេញ​មក​និយាយ​ដោយ​ផ្ទាល់​មាត់​ថា​ខ្លួន​ពិត​ជា​ស្រលាញ់​មនុស្ស​ប្រុស​ដូច​គ្នា​មែន។

 

កីឡាករ​នៅ Premier League ​២​នាក់ បញ្ជាក់​ថា​ខ្លួន​ជា​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស

Thomas Hitzlsperger

 

​២​នាក់ ដែល​ព្រម​ទទួល​ស្គាល់​នោះ​គឺ​អតីត​ខ្សែ​ប្រយុទ្ធ​ Justin Fashanu ​ដែល​ធ្លាប់​លេង​នៅ​ជម្រើស​ជាតិ​អង់គ្លេស​និង​អតីត​ខ្សែ​បម្រើ​កណ្ដាល Thomas Hitzlsperger ​របស់​ក្រុម Aston Villa ។ អតីត​កីឡាករ​២​នាក់​នេះ​ដែរ ព្រម​ទទួល​ស្គាល់​និង​បាន​ប្រកាស​ឱ្យ​គេ​ដឹង​ថា​ខ្លួន​ស្រលាញ់​ភេទ​ដូច​គ្នា បន្ទាប់​ពី​ចូល​និវត្តន៍ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ ពិសេស​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស FA ​ក៏​ព្រម​ទទួល​យក​ផង​ដែរ។

 

កីឡាករ​នៅ Premier League ​២​នាក់ បញ្ជាក់​ថា​ខ្លួន​ជា​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស

 Justin Fashanu

 

Justin ​និង Thomas ​សុទ្ធ​តែ​ធ្លាប់​និយាយ​ដូច​គ្នា​ចំពោះ​រឿង​ដែល​ពួកគេ​ស្រលាញ់​ប្រុស​ដូច​គ្នា ថា៖ “វា​ជា​រឿង​ធម្មជាតិ ដែល​អ្នក​គ្រប់​គ្នា​ត្រូវ​ទទួល​ស្គាល់។ ខ្ញុំ​មិន​ខ្មាសអៀន​ទេ ចំពោះ​រឿង​នេះ​ក្នុង​ការ​និយាយ​ជា​សាធារណៈ។ ហើយ​អ្នក​គ្រប់​គ្នា​ក៏​អាច​ទទួល​យក​បាន​ដែរ។ មិនមែន​មាន​តែ​កីឡាករ​បាល់​ទាត់​ទេ​ដែល​មាន​ប្រុស​ស្រលាញ់​ប្រុស សូម្បី​កីឡាករ​ដទៃ​ទៀត​ក៏​អាច​មាន​ដែរ តែ​គ្រាន់​តែ​គេ​មិន​បញ្ចេញ”។

 

អតីត​កីឡាករ​ទាំង​ពីរ​ខាង​លើ បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ដំបូង​គេ​ហើយ ដែល​ហ៊ាន​និយាយ​ថា​ខ្លួន​ជា​ភេទ​ទី​៣​នេះ ហើយ​ក៏​បាន​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​គាំទ្រ​ផង​ដែរ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror