កម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ ចុះកាយប្រឡាយ បើកផ្លូវទឹក នាំយកទៅស្រោចស្រព ដីស្រែរបស់ ប្រជាពលរដ្ឋ

បន្ទាយមានជ័យ : អភិបាលស្រុក និងអធិការនគរបាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ បានដឹកនាំ កម្លាំងនគរបាល ជាច្រើននាក់ ចុះកាយប្រឡាយ ដើម្បីបើកផ្លូវទឹក នាំយកទៅ ស្រោចស្រព ផ្ទៃដីស្រែទាំង ប្រាំង និងវស្សារបស់ ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតទឹក នារដូវនេះ។

មន្ត្រីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋដីស្រែប្រាំង ស្រែវស្សា របស់ពួកគាត់ អត់មានទឹកផ្គត់ផ្គង់ ដើមការបង្កបង្កើនផល ខាងអភិបាលស្រុក និងអធិការស្រុកព្រះនេត្រព្រះ បាននឹកនាំកម្លាំង នគរបាលជាច្រើនរូប ចុះទៅជីកប្រឡាយដើម្បីនាំទឹក យកទៅផ្គត់ផ្គង់ដីស្រែរបស់ពួកគាត់ នៅផ្នែកខាងក្រោម ។

នគរបាលបញ្ជាក់ថា ប្រជាពលរដ្ឋដែលជាកសិករ ម្ចាស់ស្រែសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលមាន ជួយអន្តរាគមន៍ ពីអាជ្ញាធរ និងសមត្ថកិច្ចនគរបាលភ្លាមៗ ដីស្រែរបស់ពួគាត់មានទឹកប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ ការលូតលាស់សន្ទួងនាឆ្នាំនេះ៕