Mocha Girlsក្រុម​រាំ​ហ្វីលីពីន​ពូកែ​រាំ​ចង្វាក់Twerk


Mocha Girlsក្រុម​រាំ​ហ្វីលីពីន​ពូកែ​រាំ​ចង្វាក់Twerk

​​Mocha Girlsគឺ​ជា​ក្រុម​រាំ​និង​ចម្រៀង​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ហ្វីលីពីន។ ពួក​គេ​មាន​សមាជិក​៦នាក់​មាន​ដូច​ជា៖ Mocha Uson , Mary Mae Dela Cerna ,Francoise Denyse Fainsan ,Georgina Knight ,Seika HashizumeនិងKhim Dueñas ។

 

ក្រុម​​នារី​នៅ​ក្នុង​ទីក្រុង​ម៉ានីល​នេះ​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ដំបូង​ក្នុង​ឆ្នាំ​២០០៦មាន​ចំណង​ជើង​ថា​”A Taste of Mocha “, ២០០៧”Mocha “, ២០០៨”Deliciosa “, ១០១២”Pinay Ako “ និង​បាន​​លក់​អាល់ប៊ុម​ទាំង​អស់​បាន​៣០ ០០០បន្ទះក្នុង​ប្រទេស​ហ្វីលីពីន។ អ្វី​ដែល​ជា​ចំណុច​ពិសេស​របស់​ក្រុម​នេះ​គឺ​ពូក​គេ​ពូកែ​រាំ​ចង្វាក់Twerkយ៉ាង​ជំនាញ​។​

 

Mocha Girlsក្រុម​រាំ​ហ្វីលីពីន​ពូកែ​រាំ​ចង្វាក់Twerk

 

ពួក​គេ​បាន​ចេញ​ទៅ​សម្ដែង​ក្នុង​ប្រទេស​ជា​ច្រើន​ទាំង​នៅ​អាស៊ី​និង​អឺរ៉ុប។​ តួយ៉ាង​ក្នុង​ឆ្នាំ​២០១២​​ក្រុម​នេះ​បាន​ទៅ​សម្ដែង​ក្រៅ​ប្រទេស​លើក​ដំបូង​នៅ​ប្រទេស​អាមេរិក​និង​កាណាដា។ ឆ្នាំ​២០១៣ពូកគេ​​បាន​ទៅ​ទឹក​ដី អាមេរិក​ម្ដង​ទៀត​ក្នុង​ខែ​កុម្ភៈ​និង​មិនា និង​ខែ​វិច្ឆិកា​ទៅ​​សម្ដែង​ក្នុង​ប្រទេស​កាណាដា​ជាលើក​ទី២។ ក្នុង​ឆ្នាំ២០១៤​ពី​ខែ​តុលា​ដល់​ធ្នូ​ពួក​គេ​បាន​ទៅ​ប្រទេស​ជប៉ុន អារ៉ាប់រួម អៀរឡង់​និង​ចក្រភពអង់គ្លេស។

 

ចង់​ដឹង​ក្រុម​ស្រី​ស្អាត​នេះ​រាំ​ទាក់​ទាញ​យ៉ាង​ណា​មើល​វីដេអូ​ខាង​ក្រោម៖

 

 

ចុចអាន៖ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​តារា​ម៉ូដែល​របស់ Calvin Klein ធ្លាប់​ជា​មនុស្ស​ស្រី

ដោយ៖ ហេង សុធារិទ្ធិ
ប្រភព៖ wiki​​​​​​