ស្ពានអាកាសតិចណូនឹងដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២១ខែវិច្ឆិកា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានកំពុងជំរុញការងារដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាសតិចណូ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥ ។ នេះបើតាមគេហទំព័រហ្វ៊េសប៊ុករបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី២៣ តុលាម្សិលមិញ។ ការដាក់ឲ្យប្រើប្រាស់នេះ ក្រោយពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកន្លងមក ដើម្បីអបអរសាទរពិធីបុណ្យអំទូក អកអំបុក លយប្រទីបនិងសំពះព្រះខែ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ទី៣ នៃខែវិច្ឆិកា។
ស្ពានអាកាសតិចណូនឹងដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២១ខែវិច្ឆិកា

យោងតាមសាលារាជធានីភ្នំពេញបានឲ្យដឹងទៀតថា នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០១៥ ស្ពានអាកាសនៃការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ចាក់បេតុងបញ្ចប់នៃកំណាត់តួស្ពានចុងក្រោយ ប្រវែង៩០ម ទទឹង១៥.៨ម ហើយបើគិតត្រឹមថ្ងៃម្សិលមិញ លទ្ឋផលការងារសម្រេចបាន ៨៥%នៃគម្រោង៕ 

TheMinute‬