ជនជាតិ​សាំង​ហ្គា​ពួរ បាន​ស្លាប់​ដោយសារ​គាំងបេះដូង

ភ្នំពេញ: ជនជាតិ​សាំង​ហ្គា​ពួរ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PUBLICITY Co.Ltd ម្នាក់ បាន​ស្លាប់ ដោយសារតែ​ជំងឺលើសឈាម ពេលធ្វើ​ទុក្ខ​ខ្លាំង ប្រពន្ធ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក៏​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​ជនបរទេស​ដែល​ស្លាប់​នោះ ឈ្មោះ កាល់ វីន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​សាំង​ហ្គា​ពួរ មុខរបរ​នាយក ប្រតិបត្តិ​ក្រុមហ៊ុន PUBLICITY Co.Ltd ស្នាក់នៅ​ផ្ទះជួល​លេខ​៥៤ ផ្លូវ​៦៣ ភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​ប្រពន្ធ​ឈ្មោះ​ធី​។

​បើតាម​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ប្តី​គាត់ (​ជនរងគ្រោះ​) មាន​ជំងឺ​ប្រចាំកាយ លើសឈាម និង​ជំងឺ​បេះដូង ហើយនៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥​នេះ ប្តី​គាត់ បានធ្វើ​ទុក្ខ​ខ្លាំង ដោយ​ប្រាប់​គាត់​ថា ជួយ​ប្រាប់​ឲ្យ​ម្ចាស់​ផ្ទះជួល​ជួយ​ជូន​គាត់ ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ភ្លាមៗ​នោះ គាត់​ក៏​ប្រញាប់​បញ្ជូនមក​ពេទ្យ ពេលទៅដល់​ពេទ្យ ក្រុមគ្រូពេទ្យ បញ្ជាក់​ប្រាប់ថា អ្នកជំងឺ​ស្លាប់បាត់​ហើយ​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បានមក​ពិនិត្យ​លើ​ខ្លួន​សព ហើយ​មិនឃើញ​មាន​អ្វី​ប្លែក លើ​ខ្លួន​សព​នោះទេ ហើយ​បាន​សន្និដ្ឋានថា បុរស​ជនជាតិ​ សាំង​ហ្គា​ពួរ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន PUBLICITY Co.Ltd ឈ្មោះ កាល់ វីន ពិតជា ស្លាប់​ដោយសារ ជំងឺ​គាំងបេះដូង ពិតមែន រួច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ ៕V​/S