បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខណៈ​ដឹកគោ ទៅ​ឲ្យ​ផឹកទឹក​បឹង​

​កណ្តាល: បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់បាន​លង់ទឹក​ស្លាប់ ខណៈ​ដឹកគោ​ទៅ​ឲ្យ​ផឹកទឹក​បឹង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

​បុរស​ដែល​លង់ទឹក​ស្លាប់ ឈ្មោះ សុន ម៉ៅ អាយុ​៥៧​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ បើតាម​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ​ប៊ូ យី​ម អាយុ​៥៣​ឆ្នាំ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ប្តី​របស់គាត់ បាន​យក​គោ​ចំនួន​៣​ក្បាល ទៅ​ឲ្យ​ផឹកទឹក នៅក្នុង​បឹង ជិត​ផ្ទះ​ប្រមាណ​៣០​ម៉ែត្រ នៅវេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​នេះ​។​

​ប្រភព​បាន​បន្តថា ជាធម្មតា ប្តី​របស់គាត់ បន្ទាប់ពី​ឲ្យ​គោ​ផឹកទឹក និង​លាង​ទឹក​ឲ្យ​គោ​រួច គាត់​តែងតែ​លែងគោ​ឲ្យ​មក​ផ្ទះ​មុន ដោយ​គោ​គាត់​ចាំ​និង​ស្គាល់​ផ្ទះ ហើយ​គាត់​នៅ​ងូតទឹក​សំអាតខ្លួន នៅក្នុង​បឹង ជា​រៀងរាល់ថ្ងៃ​។ តែ​ថ្ងៃកើតហេតុ ឃើញ​គោ​ឡើង មកពី​បឹង​ដូច​សព្វដង តែ​មិនឃើញ​ម្ចាស់​ទេ ប្រពន្ធ​នឹកស្មានថា បី្ត​នៅ​មុជទឹក មិន​រវល់ ក៏​ចាប់​គោ​ចង នៅក្នុង​ក្រោល ហើយ​ទៅ​រាបចំ​បាយ​ម្ហូប​ឲ្យ​កូន និង​ចាំ​ប្តី​មក​ហូប​ជុំគ្នា តែ​ដោយ​បាត់​ប្តី​យូរពេក ក៏​ប្រើ​ឲ្យ​កូន​ទៅ​ហៅ​ឪពុក មក​បាយ​ជុំគ្នា​។ តែ​កូន​ទៅរក​មើល​ឪពុក នៅ​កំពុងទឹក​មិនឃើញ ក៏​ត្រឡប់មកវិញ ប្រាប់​ម្តាយ​ថា អត់​ឃើញ​ពុក​ទេ ។​

​បន្ទាប់មក គាត់​បាន​ប្រាប់​កូន​ដដែល ឲ្យ​រក​តាម​ឪពុក​នៅផ្ទះ​អ្នកជិតខាង តែ​កូន​ដើរ​ក​នៅតែ​មិនឃើញ​។ ខណៈនោះ គាត់​ជា​ប្រពន្ធ​មានការ​សង្ស័យ ហើយ​ភ័យខ្លាច​ប្តី​មាន​គ្រោះថ្នាក់ ក៏​ចាប់ផ្តើម​ហៅ​អ្នកជិតខាង ឲ្យ​ជួយ​ចុះ​រាវ​នៅក្នុង​ទឹក​បឹង ដោ​យស​ង្យ័​យ​ប្តី​របស់គាត់​លង់ទឹក​។ ខណៈនោះ អ្នកស្រុក​បាននាំគ្នា មក​ចុះ​រាវ​នៅ​កន្លែង​កំពង់ទឹក​លាង​គោ ជិត​២​ម៉ោង ក៏​ប្រទះឃើញ​សព​ប្តី (​សុន ម៉ៅ​) កប់​នៅក្នុង​ភក់ ហើយ​ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ ។​

​ជុំវិញ​ករណី​បុរស​វ័យ​ចំណាស់ លង់ទឹក​ស្លាប់ មានការ​សនិដ្ឋាន​ខុសៗ​គ្នា​ថា សង្ស័យ​បុរស​ខាងលើ ខ្យល់គ ឬ​រមួលក្រពើ ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​បែបនេះ​។ មួយទៀត​សង្ស័យ​ខ្លាច​គោ​ធាក់ ។ បើទោះបីជា​ការសន្និដ្ឋាន​ទាំងនេះ មិនទាន់​ដឹង​ច្បាស់​ថា យ៉ាងណា​នោះទេ ដោយ​រង់ចាំ​នគរបាល​ជំនាញ ចុះមក​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​សិន​៕V/S

បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខណៈ​ដឹកគោ ទៅ​ឲ្យ​ផឹកទឹក​បឹង​

បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខណៈ​ដឹកគោ ទៅ​ឲ្យ​ផឹកទឹក​បឹង​

បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខណៈ​ដឹកគោ ទៅ​ឲ្យ​ផឹកទឹក​បឹង​

បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ ខណៈ​ដឹកគោ ទៅ​ឲ្យ​ផឹកទឹក​បឹង​