រត់ ពាក់កណ្តាលម៉ារ៉ាតុង និង ប្រណាំងកង់នៅឋានសួគ៌បូកគោលើទី២

ភ្នំពេញ:     ​ភ្នំពេញ​: នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ថ្ងៃទី​២៣ និង​២៤ តុលា​ឆ្នាំ​២០១៥ មាន​រៀបចំ​ការប្រកួតប្រណាំង​កង់​និង​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ ឋានសួគ៌​បូកគោ នៃ​បរិវេណ​ភ្នំ​បូកគោ ខេត្តកំពត​។​

     អ្នកចូលរួម​ប្រណាំង​កង់​មាន​ចំនួន​ប្រមាណ​១៥០​នាក់​ដោយ​ភាគច្រើន​ជា​បុរស​ សម្រាប់​ប្រណាំង​កង់​ខណ​:​អ្នក​ចូលរួម​រត់ប្រណាំង​មាន​ចំនួន​ជិត​៨០០​នាក់​។ ​

​    ការប្រកួត​ប្រកួតប្រណាំង​កង់​ចែកជា​៥​ប្រភេទ​ផ្សេងៗ​គ្នា ប្រភេទ​A​មាន​ចម្ងាយ​៥១​គីឡូម៉ែត្រ​, ប្រភេទ​B​ចម្ងាយ​៣៤​គីឡូម៉ែត្រ​, ប្រភេទ​C​ចម្ងាយ​៣៤​គីឡូម៉ែត្រ​។​សម្រាប់​វ័យចាស់ និង​នារី​ដែលជា​ប្រភេទ D​ចម្ងាយ​១៧​គីឡូម៉ែត្រ​ប្រភេទ E​ចម្ងាយ​១៧​គីឡូម៉ែត្រ​សម្រាប់​នារី​,​ប្រភេទ F​សម្រាប់​១០​គីឡូម៉ែត្រ​សម្រាប់​វ័យក្មេង​) ។​ពូ​ល A ប្រព្រឹត្តទៅ​ចំនួន​៣​ជុំ ពូ​ល B, C ២​ជុំ ពូ​ល D, E និង​F ១​ជុំ ។​

​     បន្ទាប់ពី​ការប្រណាំង​ដ៏​ស្វិតស្វាញ​លើ​ចំងាយ​ផ្លូវ​ដ៏​វែងឆ្ងាយ​អស់​ រយៈពេល​ស្ទើរ​ពេញ​មួយថ្ងៃ ការប្រណាំង​កង់​បានបញ្ចប់​ទៅហើយ លទ្ធផល​ម្ចាស់​ជើងឯក​ផ្នែក A បាន​ទៅលើ​កីឡាករ សេង​ឃៀង ខណៈ​លេខ​២​បាន​ទៅលើ​កីឡាករ ហុង ចាន់​មករា ឬ​ឯ​កីឡាករ សេង សីហា​ទទួលបាន​ចំណាត់ថ្នាក់ លេខ​៣ ចំណែក​លេខ​៤ បាន​ទៅលើ​កីឡាករ យឿន ភី​យុទ្ធ​និង​លេខ​៥ បាន​ទៅលើ​កីឡាករ ស៊ី​មុន ហ្គា​ឌៀ​ន​។
 
    ​សម្រាប់​ផ្នែក B ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡាករ គឹម ចាន់ថន លេខ​២​បាន​ទៅលើ ញ៉ុ​ង លេង លេខ​៣ ហ៊ុត ឡូយ​រស្មី លេខ​៤ ភុ​ត សារ៉ាត់ និង​លេខ​៥​បាន​ទៅលើ គឹម​យូរ៉ាន់​។​

    ផ្នែក C ចំណាត់ថ្នាក់​លេខ ១​បាន​ទៅលើ​កីឡា​រករ ភា​រី យ៉េ​សកា​ទ្រី លេខ ២ បាន​ទៅលើ បូ​ប៊ី វី​សើ​រ៉​ល  លេខ ៣ បាន​ទៅលើ វង្ស ឈិង​ឆូវ លេខ ៤ បាន​ទៅលើ វង្ស ខ័​ណ្ឌ​ពៅ​និង​ចំណាត់ថ្នាក់​លេខ ៥ បាន​ទៅលើ​កីឡាករ សុខ ប៊ុន​ណា​។​

​     ចំណែក​ផ្នែក D កីឡាករ ភុ​ត មករា​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ខណៈ​លេខ​២ បាន​ទៅលើ​កីឡាករ ប៊​យ តុលា ឬ​ឯ កីឡាករ​សន វី​រ៉ា​ក់ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ចំណែក​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅលើ​កីឡាករ ហុយ ចាន់ថុល និង​ចំណាត់ថ្នាក់​លេខ​៥ បាន​ទៅលើ នី ឈុន​ឡេង​។​

    ផ្នែក E ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡា​ការ​នី ហេង ស៊ីវ​ឡេង​ខណៈ​កីឡា​ការ​នី ហេង ស៊ីវ​ហ្គេ​ច ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​សម្រាប់​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​កីឡា​ការ​នី ភុម ស៊ី ។​

    ​ផ្នែក​F ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​កីឡាករ សំ មា​រ៉ា​ភី ខណៈ​កីឡាករ វង្ស ឈុន​ហេង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ឬ​ឯ​ចំណាត់ថ្នាក​លេខ​៣ បាន​ទៅលើ​កីឡាករ រ៉ែ​ន​កាឡាស់ ចំណែក​កីឡាករ ស្មី ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥​បាន​ទៅលើ​កីឡា​ការ​នី អៀ វី​លេ​ម​។

     ​ចំពោះ​ការរត់​ប្រណាំង​ដែលមាន​អ្នកចូលរួម​ប្រមាណ​ជិត​៨០០​នាក់ ។ វិញ្ញាសា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង សម្រាប់​បុរស​លេខ ១​ម៉ា វី​រ៉ូ​(​កម្ពុជា​)​ថិរវេលា​១​ម៉ោង​២៧​នាទី​០៩​វិនាទី​២២ ។ លេខ ២ Neil Burnsច្រ​ភព​អង់គ្លេស ថិរវេលា​១​ម៉ោង​២៩​នាទី​១៣​វិនាទី​៣២ និង លេខ ៣ Font Yan (​បារាំ​ថ​)​ថិរវេលា​១​ម៉ោង​
 ៣០​នាទី​៣៩​វិនាទី​៤១ ។​

​    ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នារី​លេខ ១  Jill Hamill  អៀរ​ឡង់ ថិរវេលា​១​ម៉ោង​៣១​នាទី​២២​វិនាទី​៤៤ លេខ ២ Veronique Messina បារាំង ថិរវេលា​១​ម៉ោង​៣៨​នាទី​០០​វិនាទី​៩៧ ។ លេខ ៣  Denise Ressor កាណាដា​ថិរវេលា ១​ម៉ោង​៤៩​នាទី​៤២​វិនាទី​៨០ ។​

​    ​រត់​១០​គីឡូម៉ែត្រ​បុរស​លេខ ១​កាំ​ង ធឿន​កម្ពុជា​ថិរវេលា​៣៩​នាទី​៣៩​វិនាទី​៩៣ លេខ ២​ឈុន ប៊ុនថន​ កម្ពុជា​ថិរវេលា​៤៤​នាទី​២៨​វិនាទី​៩១ និង លេខ ៣ Christian Debenath បារាំង ថិរវេលា​៤៨​នាទី​២១​វិ​នា​ ទី​៦១ ។​

​    ​រត់​១០​គីឡូម៉ែត្រ​នារី លេខ ១  Olvia Hariow េ​អាមេរិក​ថិរវេលា​៤៤​នាទី​៥៤​វិនាទី​០០ ។ លេខ ២ ហេង ម៉ី​ជូ​កម្ពុជា​ថិរវេលា​៤៦​នាទី​៥២​វិនាទី​៩២ និង លេខ ៣ Tanya Peitay អាមេរិក ថិរវេលា​១​ម៉ោង ២​នាទី​០១​វិនាទី​៣០ ។​

​    ​រត់ ៣​គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ​លេខ ១​ថៃ សុគន្ធ​កម្ពុជា​ថិរវេលា​៩​នាទី​៣៦​វិនាទី​១២ លេខ ២ វ៉ា​ត់ សុ​ភ៎ក្ត្រ​កម្ពុជា​ថិរវេលា​១០​នាទី​២៤​វិនាទី​៣១ ។​