បាល់ទាត់អង់គ្លេស និងស្កុតឡេន ត្រូវបាន UEFA ដាក់ទណ្ឌកម្មដោយសារអ្នកគាំទ្រ

ក្រុងឡុងដ៍៖ សហព័ន្ធបាល់ទាត់អង់គ្លេស FA និងសហព័ន្ធ បាល់ទាត់ស្កុតឡេន ត្រូវបានសមាគមបាល់ទាត់អឺរ៉ុប UEFA ដាក់ពិន័យ ដោយសារតែគាំទ្ររបស់ខ្លួនធ្វើខុសពិន័យនៃការប្រកួតជម្រុះ ធ្វើខុសពិន័យនៃ ការប្រកួតជម្រុះ Euro 2016 កាលពីដើមខែតុលា ឆ្នាំ២០១៥ ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា UEFA បានសម្រេចពិន័យ FA របស់អង់គ្លេសជាទឹកប្រាក់ចំនួន ១៥០០០អឺរ៉ូ ដោយសារតែអ្នកគាំទ្ររបស់ខ្លួនស្រែកអាឡេអាឡូ ខុសច្បាប់ទៅនឹងការគាំទ្រក្នុងអំឡុងពេលក្រុមជម្រើស ជាតិតោកំណាចអង់គ្លេសបានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះលីទុយអេនី ៣-០  គ្រាដែល FA របស់ស្កុតឡេន ត្រូវពិន័យ ២០០០០អឺរ៉ូ្ នាពេលអំឡុងប្រកួតបានស្មើលទ្ធផល ២-២ ទល់នឹងក្រុមភ្ញៀវប៉ូឡូញនោះ ។

ទន្ទឹមនឹងនោះដែរ UEFA ក៏បានពិន័យសហព័ន្ធបាល់ទាត់ប៉ូឡូញចំនួន ៤០០០០អឺរ៉ូផងដែរ ពីបទអ្នកគាំទ្របានដុតកាំ ជ្រួចបោះចូលក្នុងទីលាននាពេលអំឡុងប្រកួតនោះនៅក្នុងកីឡដ្ឋាន Hampden Park កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៥ កន្លងទៅ ស្របពេលដែល បាល់ទាត់លីទុយអេនី ត្រូវបានពិន័យ ៣០០០០អឺរ៉ូ ។

សូមបញ្ជាក់ដែរថា ក្នុងចំណោម៤សហព័ន្ធបាល់ទាត់ដែលត្រូវបាន UEFA ពិន័យនោះ វាមិនប៉ះពាល់ដល់កៅអីលេង នៅវគ្គផ្តាច់ព្រ័ត្រនៃ Euro 2016 នៅប្រទេសបារាំងឆ្នាំក្រោយឡើយ គ្រាដែលអង់គ្លេស និងប៉ូឡូញ បានឈ្នះកៅអីដូចគ្នា និងស្កុតឡេន រួមជាមួយនឹងលីទុយអេនី បានហាលអាវហើយ ៕

បាល់ទាត់អង់គ្លេស និងស្កុតឡេន ត្រូវបាន UEFA ដាក់ទណ្ឌកម្មដោយសារអ្នកគាំទ្រ

បាល់ទាត់អង់គ្លេស និងស្កុតឡេន ត្រូវបាន UEFA ដាក់ទណ្ឌកម្មដោយសារអ្នកគាំទ្រ